អប្សរាព្រឹកនេះ ០៩ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BH2   សម្តេចក្រឡាហោម អំពាវនាវ ដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋ បន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ៕ …ឃ្លីប… (អត្ថបទ រូបភាព អ៊ិត រ៉ាវុធ + អាន កាត់ត ប៊ុន ហុក)

V1      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនរដ្ឋបាល ខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅស្រុករំដួល និងស្រុកចន្ទ្រា៕…អានផ្ទាល់

D6     ក្រុមហ៊ុន Yamato Green Co., Ltd ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU)ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យដំណាំ បន្លែ នៅកម្ពុជា៕…អ្នកនាងរ័ត្ន ចរិយា …ឃ្លីប…រដ្ឋមន្ត្រី (ដោយ៖ក្រសួងកសិកម្ម)

BH1   អង្គការសហព័ន្ធសន្តិភាពសកល បានស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព ម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ដែលគ្រោងធ្វើឡើង នាចុងឆ្នាំនេះ នៅប្រទេសកូរ៉េខាងត្បូង ៕ …ឃ្លីប… (អត្ថបទ រូបភាព ស៊ូ វណ្ណលុក + អាន កាត់ត ប៊ុន ហុក)

BH3   ស្មារតីជាតិនិយម របស់​ខ្មែរយើង នៅតែបន្ត​មាន និងមិន​​ឲ្យ​នរណាម្នាក់ មកចម្លងស្នាដៃ ​របស់​បុព្វបុរស​ខ្មែរយើង ដែល​ជាស្នាដៃ​គ្មានពីរ លើលោក​នោះឡើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព​អាន កាត់ត ប៊ុន ហុក)

D8     អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះដើម្បីរក្សាពូជឱ្យគង់វង្ស និងថែរក្សាសោភ័ណភាពរមណីយដ្ឋាន៕…អានផ្ទាល់

V3      ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសពីការផ្តើមផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២៕…អានផ្ទាល់

V4      មូលនិធិ GX នៃរដ្ឋាភិបាលចិន ផ្ដល់អំណោយជាឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា ៕…អានផ្ទាល់

V5      អ្នកនាំពាក្យក្រសួងផែនការ៖អ្នករងគ្រោះក្រោយការបិទខ្ទប់, ឆ្លងជំងឺកូវីដ១៩ និងមរណភាពប្រមាណ៤០ម៉ឺននាក់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

D10    រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា ខេត្តចំនួន១៤ កំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈរាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់ ៕…អានផ្ទាល់(ដោយ៖page)

ខេត្តបន្ទាយមានជ័យ

C2     រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចយកទីតាំង៧កន្លែង ដើម្បីដំណើរការចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ៕…លោក ឃិន គន្ធា…ឃ្លីប…សល់

ខេត្តកំពង់ចាម

BH4   ពលរដ្ឋប្រមាណជាង ២១ម៉ឺននាក់ ក្នុងចំណោម ៣៥ម៉ឺននាក់ ខេត្តកំពង់ចាម បានចាក់វ៉ាក់សំាង ប្រឆំាងកូវីដ-១៩ ដូសទី១ ៕ …អានផ្ទាល់…

ខេត្តសៀមរាប

D5     រដ្ឋបាលខេត្តសៀមរាបបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងក្រុងសៀមរាបចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្នុងរយៈពេល១៤ថ្ងៃ៕… អានផ្ទាល់ (ដោយ៖ម៉ី សុខារិទ្ធ)

ខេត្តកំពត

C9     អភិបាលខេត្តកំពត ជំរុញដល់ប្រធានមន្ទីរពេទ្យទំាងអស់ក្នុងខេត្ត ជួយទំនុកបម្រុងព្យាបាលដល់អ្នកជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)មានសំលេង១កង់៥៣វិនាទី

ខេត្តព្រៃវែង

BH5   ព្រះសង្ឈ រួមទំាងប្រជាពលរដ្ឋ ក្នុងក្រុងព្រៃវែង បានទទួលការចាក់វ៉ាក់សំាង ប្រឆំាងកូវីដ-១៩ ដូសទី១ ៕ …អានផ្ទាល់…

ខេត្តកំពង់ស្ពឺ

C7     មេឃុំ និងមេភូមិ ត្រូវបានមន្ត្រីជំនាញកោះហៅ មកធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបញ្ជាក់លើលិខិត​ទិញ​​លក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសមៈ​គីរីរម្យ  និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)សល់

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ស្ពឺ

D7     កិច្ចប្រជុំសាមញ្ញលើកទី ២២ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

ខេត្តសៀមរាប

BH8   អភិបាលខេត្តសៀមរាប ប្រកាសការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា” តាមផែនការ ដែលជំហានទី១ គឺប្រជាជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ៕ …អានផ្ទាល់…

ខេត្តស្ទឹងត្រែង

D3     ថ្នាំបុរាណចិនចំនួន៨០០ប្រអប់ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការព្យាបាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង៕…លោកដេង ម៉ាវិន …ឃ្លីប

D4     រដ្ឋបាលខេត្តស្ទឹងត្រែង ទទួលបានជំនួយមនុស្សធម៌ពីអង្គការភ្លែនអន្តរជាតិ៕…លោកដេង ម៉ាវិន …ឃ្លីប…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

D10  ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងខេត្តកំពង់ធំ អបអរសាទរខួបលើកទី៤ ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២១)។  …អានផ្ទាល់ (ដោយ៖ប៊ុន រដ្ឋា)

BH6   រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា ជាង១២លានដុល្លារ សម្រាប់សាងសង់ ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕ …អានផ្ទាល់…

BH7   អតីតយុទ្ធជន ១៤០គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច បានទទួលអង្ករ ១,៥០០គ.ក និងសម្ភារៈផ្សេងៗ ពីប្រធានសមាគ មអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

SB1   ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ អាជ្ញាធររាជធានី អនុវត្តបានជោគជ័យ ប្រមាណ៩៥ភាគរយហើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព ៖ ថេត វិចិត្រ កាត់ត ៖ ហេង សម្បត្តិ សម្លេង ៖ ឃុន ស្រីណុច )

——–សូមជូន បទយកការណ៍

R79    បុព្វហេតុបរិស្ថាននាំអោយសំរាមក្លាយជាដុំមាសពេជ្រ បង្កើតចំណូលបច្ចុប្បន្នបញ្ហាសំរាមប្លាស្ទិកមិនថាប្រទេសកម្ពុជាទេ ស្ទើរទូទាំងពិភពលោក បានចាត់ទុកវាជា បញ្ហា ចម្បងមួយ ដែលត្រូវតែចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ ចំពោះកម្ពុជាមានសិប្បកម្មមួយកន្លែង បានចំណាយពេលជាង១០ឆ្នាំ ទៅលើការងារកែច្នៃសំរាមប្លាស្ទិក ទៅជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ ឡើងវិញ ដោយម្ចាស់សិប្បកម្មរូបនោះបានចាត់ទុកសំរាម ទៅជាវត្ថុមង្គលរបស់លោក ព្រោះវាបាននាំមក នូវប្រាក់ចំណូលសម្រាប់លោកផងពិសេសគឺអាចជួយសម្អាតបរិស្ថាននៅក្នុងបរិយាកាស។ យ៉ាន់ លីណា…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ១៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner