អតីតខ្សែការពាររបស់ក្លិប Real Madrid បានចូលរួមជាមួយ Paris St-Germain ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំ
ក្លឹបអ្នកមានបារាំង Paris St-Germain បានចុះកុងត្រានាំយកខ្សែការពារ Sergio Ramos ក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំបន្ទាប់ពីខ្សែការពាររូបនេះចាកចេញពី Real Madrid ។

Ramos អាយុ ៣៥ ឆ្នាំបានចាកចេញពីទីក្រុងម៉ាឌ្រីដ បន្ទាប់កុងត្រាបានផុតកំណត់នៅចុងខែមិថុនា ក្រោយរួមរស់អស់ ១៦ ឆ្នាំ ។ កីឡាករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅអេស្បាញ ឈ្នះបានពាន La Liga ៥ ដងនិងមេដាយ Champions League ៤ ដងជាមួយ Real ។

Ramos បាននិយាយថា“ ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ Paris St-Germain ។ “នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់ខ្ញុំដែលជាបញ្ហាប្រឈមថ្មីហើយវាជាថ្ងៃដែលខ្ញុំមិនដែលភ្លេច” ។ ប្រធាននិងជានាយកប្រតិបត្តិរបស់ PSG លោក Nasser Al-Khelaifi បាននិយាយថា“ ប៉ារីសសូមស្វាគមន៍ចំពោះកីឡាករឆ្នើមម្នាក់នៃយុគសម័យរបស់យើង” ។

គួរអោយដឹងផងដែលថា Ramos គឺជាកីឡាករទី ៣ ដែលបានចុះហត្ថលេខាជាមួយ PSG នៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi រសប់ក្លិប Inter Milan និងការផ្ទេរដោយឥតគិតថ្លៃផងដែរបន្ទាប់ពីចាកចេញពី Liverpool របស់ខ្សែបម្រើសញ្ជាតិហូឡង់ Georginio Wijnaldum ៕