ការប្រយុទ្ធរវាង Tyson Fury និង Deontay Wilder នៅតែប្រកួតទោះបី ករណីឆ្លង វីរុស កំពុងរាលដាលក៏ដោយ

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ បានអោយដឹងថា ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់​ពិភព​លោក WBC អាយុ ៣២ ឆ្នាំ Tyson Fury បានកំពុងហ្វឹកហាត់នៅ​ Las Vegas ដើម្បីត្រៀម​ខ្លួន​សម្រាប់​ការប្រកួត ដែលរង់ចាំយ៉ាងអន្ទះសានៅសង្វៀន T-Mobile Arena ជាមួយនឹង Deontay Wilder នៅតែរៀបចំឡើងនៅថ្ងៃទី ២៤ ខែកក្កដា ទោះបី ករណីឆ្លង វីរុសថ្មី កំពុងរាលដាល​ក៏ដោយ។ ករណី Covid-19 ដែលត្រូវបានបញ្ជាក់នៅក្នុង របាយការណ៍​មួយ​ចំនួនអំពីកាលបរិច្ឆេទ នៃការជួបនេះ​អាច​នឹងផ្លាស់ប្តូរ។

បើតាមបញ្ជាក់ពីអ្នករៀបចំការប្រកួត បាននិយាយថា “យើងបន្តតាមដានស្ថានភាពសុខភាពរបស់ Tyson Fury និង Deontay Wilder  ហើយស្ថានភាពនៃការប្រកួតនេះមិនបានផ្លាស់ប្តូរទេរហូតមកដល់បច្ចុប្បន្ន” ។

គួររំលឹកថា Fury បានផ្តួល Wilder ក្លាយជាម្ចាស់ជើងឯក WBC ក្នុងខែកុម្ភៈឆ្នាំ ២០២០ បន្ទាប់ពីពួក​គេទាំង​ពីរបានចាប់ឆ្នោតនៅទីក្រុង Los Angeles ។ ឆ្លងកាត់៣១ប្រកួត Fury មិនដែល​ស្គាល់​ពាក្យថាចាញ់នោះទេ  ខណៈដែល Wilder ទើបតែចាញ់មួយ​លើកគត់ក្នុង​ការប្រកួត​ចំនួន ៤៤ លើក ។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner