កាន់ ម៉េងហុង បានត្រៀមខ្លួនរួចរាល់ហើយ នាជំនួបជាមួយនឹង សែន រ៉ាដេត បើទោះបីជាកីឡាករមួយចំនួនខ្លាចរអាក៏ដោយ

អ្នកប្រដាល់គុនខ្មែរវ័យក្មេង កំពុងឡើងជើង កាន់ ម៉េងហុង ត្រូចតតាំងជាមួយអ្នកប្រដាល់រៀមច្បង សែន រ៉ាដេត លើប្រភេទទម្ងន់៥៧គីឡូក្រាម នៅកម្មវិធីប្រដាល់ Mas Fight នាថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២១នេះ នាស្ថានីយ៍ទូរទស្សន៍ ថោន ។

ថ្លែងប្រាប់អ្នកព័ត៌មាននៅកន្លែងហ្វឹកហាត់ កាន់ ម៉េងហុង បាននិយាយថា ជំនួបថ្ងៃអាទិត្យនេះ រូបគេបានតៀមខ្លួនរួចរាល់ហើយ ទាំងបច្ចេកទេស និងយុទ្ធសាស្រ្តប្រយុទ្ធ ដើម្បីទប់ទល់រៀមច្បង សែន រ៉ាដេត ។ ម៉េងហុង អះអាងថា អ្នកគាំទ្រប្រដាល់មួយចំនួននិយាយថា គេមិនអាចទៅរួចជាមួយបងរ៉ាដេតនោះទេ ប៉ុន្តែសម្រាប់អ្នកប្រដាល់វ័យក្មេងរូបនេះ ចង់ជួបទោះបីលទ្ធផល ចាញ់ឬឈ្នះ ត្រូវចាំមើលនៅឯសង្វៀនប្រកួត ។

អ្នកប្រដាល់វ័យក្មេងចិត្តសឿង បញ្ជាក់ទៀតថា សង្វៀន Mas Fight រយៈពេល៩នាទីនេះ ម៉េងហុង ជឿជាក់ថា រ៉ាដេត និងវាយសន្ធាប់អោយសន្លប់ ប៉ុន្តែរូបគេនឹងត្រៀមយុទ្ធសាស្រ្ត ដើម្បីប្តូរ និងរ៉ាដេតវិញ ។

សូមបញ្ជាក់ថា លើប្រភេទទម្ងន់៥៧គីឡូក្រាម កីឡាករ សែន រ៉ាដេត ក្នុង ធ្លាប់ចាញ់ កីឡាករ រិន ដេវីត ដែលជាសិស្សច្បង កាន់ ម៉េងហុង ម្តងរួចមកហើយ នៅសង្វៀនទូរទស្សន៍ CNC ។ តែដោយឡែកថ្ងៃអាទិត្យនេះ ជំនួបរវាង រ៉ាដេត នឹង កាន់ ម៉េងហុង នឹងជក់ចិត្តជាក់ជាមិនខាន ព្រោះម្នាក់ៗ បានតាំងចិត្ត នឹងត្រៀមដណ្តើមជ័យជំនះរៀងៗខ្លួន ៕
