UFC៖ ជំនួបលើកទី៣ស្អែកនេះ តើ mcgregor ឬ poirier?

ព្រឹត្តិការណ៍ UFC 264 ដែលគូឯក Conor McGregor ត្រូវប្រកួតជាមួយ poirier ជាលើកទី៣ នឹងកើតមាន នៅថ្ងៃទី១០ កក្កដា ២០២១ ស្អែកនេះហើយ។

មុននេះបន្តិច ពួកគេ Face off ក្នុងសន្និសីទសារព័ត៌មាន លើកចុងក្រោយមុនការប្រកួត នៅ ឡាស់ វេហ្គាស់ សហរដ្ឋអាមេរិក។ Conor ឆ្លៀតយកជើងធាក់ទៅលើ poirier ទៀតផង។

ជំនួប២លើកមុនៗ អ្នកទាំងពីរបានផ្តួលឲ្យសន្លប់ ម្នាក់ម្តង តែលើកទី៣ មិនដឹងយ៉ាងណាទេ សូមរង់ចាំទស្សនាទាំងអស់គ្នា។

តម្លៃខ្លួនរបស់អ្នកទាំងពីរត្រូវបានដឹងថា រាប់លានដុល្លារ ជាពិសេស mcgregor បាន៥លានដុល្លារ ទោះចាញ់ poirier ពេលប្រកួតលើកទី២ ជាមួយ នៅឆ្នាំ២០២១នេះដែរ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner