ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៦ម៉ឺន៨ពាន់៨៤ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២០៩នាក់
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៨ពាន់១២៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៤៥ម៉ឺន៥ពាន់៩១២ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៨៧១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន៤ពាន់៦៣១ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៩ពាន់១៨០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៨១ម៉ឺន៧ពាន់៨៣៨ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៧៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៩៨០នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៥ពាន់៨៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៦ម៉ឺន១ពាន់៤៥៥ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៧០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៥ពាន់៧២០នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៩ពាន់២៧៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន៧ពាន់៥០៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧២ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៥៣៤ករណី។
ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៤ពាន់១៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៨ម៉ឺន៥៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៦២១នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៦៧៨ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៩៨៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៩ពាន់៤៥ករណី។ ចំណែកការស្លាប់ថ្មី៣០ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨៥៥នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៤២៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ម៉ឺន៤ពាន់៨១០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០៤នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ពាន់៥៣៧ករណី។
ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន៣៨ម៉ឺន២ពាន់១០២ករណី, និងការស្លាប់មាន១០ម៉ឺន៣ពាន់៤៨៧នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៦លានករណី, និងការស្លាប់មានជាង៤លាន២០ម៉ឺននាក់។
