រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០-២៣ កក្កដា ២០២១ មានដូចខាងក្រោម៖

១. សាលារៀន ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែល ធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ

២. អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារាំអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

៣. រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា

៤. អាជីវកម្មម៉ាស្សា

៥. រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ads banner