កុំបានតែពាក្យ តែត្រគាកស្លាប់ស្តូក (action speaks louder than words)
អត្ថបទដោយ៖
AMS OneMinute
ប្រទេសមហាអំណាចមួយចំនួន ឮតែប្រកាសកោកៗថាផ្តល់វ៉ាកសាំងឱ្យកម្ពុជា តែមកដល់ថ្ងៃនេះ មិនបានឃើញអ្វីសោះ។ ផ្ទុយគ្នាស្រលះ ចិនអត់ដែលនិយាយអ្វីទេ តែផ្តល់វ៉ាក់សាំងឱ្យកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទាន់ពេលវេលា។
គិតត្រឹមថ្ងៃទី៩ កក្កដា ២០២១ ក្នុងចំណោមវ៉ាក់សាំងជាង ១២លានដូស ដែលកម្ពុជាមានក្នុងដៃ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីចិនគឺលើស ១១លានដូស ឬជាង ៩០%។ នេះមិនទាន់រាប់វ៉ាក់សាំង ៤លានដូសដែលនឹងមកដល់ថ្ងៃ១០ កក្កដា ស្អែកនេះ ហើយ ៤លានដូសទៀតមកជាបន្តបន្ទាប់នៅខែសីហាទេ។
មកដល់ថ្ងៃនេះ ប្រជាជនកម្ពុជាជិត ៥លាននាក់ ឬប្រមាណ ៥០% នៃប្រជាជនគោលដៅសរុបបានទទួលវ៉ាក់សាំង។ កម្ពុជាឈរលេខរៀងទី២ ក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ។
ដូច្នេះ បើមិនឱ្យកម្ពុជាពឹងចិន តើទៅពឹងអ្នកណាវិញ?

✍🏽-ចិន្តកវី