ស.ស.យ.ក ខេត្តព្រៃវែងសហការជាមួយមន្រ្តីរដ្ឋបាលខេត្ត/ក្រុង ចុះជួយរៀបចំសន្តិសុខសណ្តាប់ធ្នាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ

ខេត្តព្រៃវែង៖ ក្រោមការណែនំារបស់ថ្នាក់ដឹកនាំ  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាថ្នាក់​ដឹកនាំនៅតាមតំបន់ មានឯកឧត្តម ស សុខា អនុប្រធាន ក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០         ខែកក្កដា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានសហការជាមួយនិងមន្ត្រីរដ្ឋបាលខេត្ត ក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំង៣ ចុះជួយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចាប់លេខរៀង បាញ់អាកុល និងជួយសម្រួលដល់មន្រ្តីសុខា ភិបាល ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅស្ថិតក្នុងបរិវេនវិទ្យាល័យព្រះអង្គឌួង នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

យោងតាមរបាយការណ៍លទ្ធផលនៃការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ក្រុងព្រៃវែងនៅក្នុងយុទ្ធនាការតំបូង សម្រាប់ខេត្តព្រៃវែង រយះពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកក្កដា នេះ  ក្រុមការងារចាក់វ៉ាក់សាំងដូសទី១ បានចំនូន ២៦៦៨ អង្គ/នាក់ ក្នុងនោះស្រ្តី មានចំនួន ១៥៨៦ នាក់។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បន្តនៅព្រឹកថ្ងៃទី១១ នេះគឺនិងធ្វើឡើងនៅក្នុងក្រុងព្រៃវែងមាន ៤សង្កាត់ មានកំពង់លាវ តាកោ ជើងទឹក និងសង្កាត់បារាយ ហើយគោលដៅការចាក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមួយថ្ងៃគ្រោងចាក់ចាប់ពី ៨០០នាក់ ទៅ ១,២០០ នាក់ ដោយក្នុងនោះ យុវជន ស ស យ ក ខេត្តព្រៃវែង និងចូលរួមឈរជើងសហការ ចំនូន ១៥ នាក់ ចាប់ពីព្រឹករហូដល់ល្ងាច។ សម្រាប់ការងារចាកវ៉ាក់សាំងនេះគឺដំណើរការទៅដោយរលូនសម្រាប់ក្រុងព្រៃវែង ដោយក្នុងនោះក៏មានការផ្តល់ជាអាទិភាពសម្រាប់ ព្រះសង្ឃ ជនពិការ និងចាស់ជរា គឺក្រុមការងារបានរៀបចំឱ្យបានចូលចាក់ មុន ទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រៃវែងខេត្តព្រៃវែង ដោយមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការរក្សាអនាម័យ ការរក្សាគម្លាត បាញ់អាកុលជាដើម ដើម្បីបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅទីតាមទីតាំងនេះ។ ប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះចូលរួមសហការ និងអនុវត្តន៍ស្តាប់តាមការណែនាំរបស់ក្រុមការងារ យ៉ាងមានសណ្តាប់ធ្នាប់ មិនរុញច្រានគ្នា។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សូមថ្លែងអំណរគុណ ឯកឧត្តម ជា សុមេធិ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផងដែរ។

គួរបញ្ជាក់ថា តាមគម្រោងផែនការចាក់វ៉ាក់សាំងនេះគឺនិងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ សម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែងដែលមាន៤សង្កាត់តែប៉ុណ្ណោះ។ ដោយឡែកសម្រាប់បណ្តាស្រុកផ្សេងៗទាំង១២ នៃខេត្តព្រៃវែង ក៏មានយុទ្ធនាការនៃការចាក់ជូនដូចគ្នានៅថ្ងៃខាងមុខជាបន្តបន្ទាប់ ហើយគ្រោងនិងបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ៕ 

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner