សកលវិទ្យាល័យ Johns Hopkins University បានឱ្យដឹងថា ប្រជាជនជាង ៤លាននាក់នៅជុំវិញពិភពលោកបានស្លាប់ ដោយសារជំងឺកូវីដ១៩
អត្ថបទដោយ៖
AMS OneMinute
សកលវិទ្យាល័យ Johns Hopkins University បានឱ្យដឹងថា ប្រជាជនជាង ៤លាននាក់នៅជុំវិញពិភពលោកបានស្លាប់ ដោយសារជំងឺកូវីដ១៩ ក្នុងនោះប្រជាជនអាមេរិក ឥណ្ឌា ប្រេស៊ីល ប៉េរូ និងម៉ិកស៊ិកមានចំនួនជាងពាក់កណ្តាលនៃអ្នកស្លាប់ទាំងនោះ។
រហូតមកដល់ពេលនេះ មានមនុស្សជាង ១៨៥លាននាក់ឆ្លងជំងឺកូវីដ១៩។
វ៉ាក់សាំងជាង ៣ពាន់លានដូសត្រូវបានចាក់ជូនប្រជាជនទូទាំងពិភពលោក។ មួយថ្ងៃ ពិភពលោកចាក់បាន ៣១លានដូស។
២៥%នៃប្រជាជនសរុបទូទាំងពិភពលោកបានទទួលវ៉ាក់សាំង។

📷 CGTN