តើវគ្គផ្តាច់ព្រ័ត្រ EURO 2020 ក្រុមអ៉ីតាលី ឬ ក្រុមអង់គ្លេស ជាម្ចាស់ពានប្រចាំតំបន់អ៉ឺរុបមួយនេះ

ការប្រកួតបាល់ទាត់ប្រចាំតំបន់អ៉ឺរុប គឺជាពានមួយមានការប្រកួតប្រជែងខ្លាំង ដោយសារសិតសឹងជាប្រទេសដែលមានការរីកចំរើនលើវិស័យបាល់ទាត់ ព្រឹត្តការណ៍ដ៏ធំធ្វើជារៀងរាល់៤ឆ្នាំម្តង មាន២៤ក្រុមចូលរួម បន្ទាប់ពីធ្វើការជម្រុះតាមតំបន់ ក្នុងទ្វីបអ៉ឺរុបទាំងមូល ។


ពាន EURO ធ្វើឡើង១៥ដង ចាប់តាំងពីឆ្នាំ១៩៦០មក ក្នុងនោះមានតែ ១០ប្រទេសប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពាន អាល្លឺម៉ង់ និងអេស្ប៉ាញឈ្នះ៣ដងដូចគ្នា បារាំង ឈ្នះ២ដង និងប្រទេសសហភាពសូវៀត អ៉ីតាលី ឆេក ហូឡង់ ដាណឺម៉ាក ក្រិក និងឈ្នះចុងក្រោយគេ គឺប្រទេសព័រទុយហ្គាល់ នៅឆ្នាំ២០១៦ ពេលបារាំងធ្វើជាម្ចាស់ផ្ទះ ។

ផេក AMS Central សូមជូនប្រវត្តិខ្លះទាក់ទងនិងក្រុមទាំង២ ជួបគ្នា ២៧លើក អ៉ីតាលីឈ្នះ ១១ ចាញ់៨ និងស្មើ៨ដូចគ្នា តែពាន Euro នេះ អ៉ីតាលីធ្លាប់ឈ្នះ អង់គ្លេស៣លើក ។ ក្រុម អង់គ្លេស បានទន្ទឹមរងចាំរយៈពេល៥៥ឆ្នាំ ដើម្បីឡើងមកវគ្គផ្តាច់ព្រ័ត្រជាថ្មី ចាប់តាំងពីបានឈ្នះជើងឯក FIFA World Cup ម្តងក្នុងទឹកដីរបស់ខ្លួន កាលឆ្នាំ១៩៦៦ ។

ក្រោមការដឹករបស់លោក Gareth Southgate ក្រុមអង់គ្លេស នៅពាន UERO 2020 នេះ មិនទាន់ចាញ់ និងមិនមានក្រុមណាស៊ុតចូលនៅឡើយទេ ទាំង៥ប្រកួតតាំងពីវគ្គសន្សំពិន្ទុ វគ្គ១៦ក្រុម និងវគ្គ៨ក្រុមចុងក្រោយ តែវគ្គ៤ក្រុមរបូតមួយគ្រាប់ តែនៅ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយ ។ ចំពោះពាន EURO វិញ អង់គ្លេសមិនទាន់ស្គាល់នៅឡើយទេ ។ ចំពោះក្រុមអ៉ីតាលីវិញ ឈ្នះ FIFA World Cup ចុងក្រោយ ក្នុងឆ្នាំ២០០៦ លើក្រុមឥន្រ្ទីដែកអាល្លីម៉ង់ គិតមកដល់បច្ចុប្បន្ន មានរយៈពេល១៥ឆ្នាំមកហើយ មុនឡើងមកប៉ះម្ចាស់ផ្ទះអង់គ្លេស ពាន EURO លើកទី១៦ ឆ្នាំ២០២០ នាចុងសប្តាហ៍នេះ ។

អតីតក្រុមជើងឯក World Cup ៤សម័យកាល ដូចអាល្លឺម៉ង់ និងជាជើងឯក Euro 1968 ផងនោះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ២លើក ដោយបានចាញ់អេស្ប៉ាញ ក្នុង Euro 2012 នៅប៉ូឡូញ និងអ៊ុយក្រែន និងបានឈានដល់វគ្គ ៨ក្រុមចុងក្រោយក្នុង Euro 2016 នៅប្រទេសបារាំង តែអ្វីដែលនឹកស្មានមិនដល់គឺអវត្តមាន World Cup 2018 នៅប្រទេសរុស្ស៊ី ដោយសារធ្លាក់ក្នុងវគ្គជម្រុះនៅតំបន់អឺរ៉ុប ។


ជំនួបរវាងអង់គ្លេស ទល់នឹងអ៉ីតាលី នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ម៉ោង០២ៈ០០ រំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។

គួរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់ក្រុមជើងឯក Euroទទួលបានជិត ៤០លានដុល្លារ ពាន១ និងមេដាយមាស៤៥គ្រឿង ជើងឯករងទទួលបានជាង២០លានដុល្លារ មេដាយប្រាក់ ៤៥គ្រឿងដូចគ្នា ។ សម្រាប់ Euro 2020 មាន២៤ក្រុមចូលរួម ស្មើនឹង៥១ប្រកួតប្រើរយៈពេល១ខែ គឺចាប់ពីថ្ងៃទី១២ ខែមិថុនា និងបញ្ចប់ទៅវិញ នៅថ្ងៃទី១២ ខែកក្កដា ដោយមាន១២កីឡដ្ឋាន ស្ថិតក្នុង ១១ប្រទេសផ្សេងគ្នានៅទូទាំងទ្វីបអឺរ៉ុប វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ៕


ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner