បេសកកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ធ្វើឡើងក្រោមហេតុផលកម្ចាត់ក្រុមភេរវករ នាំមកនូវសន្តិភាព និងជួយអាហ្វហ្គានីស្ថានបង្កើតប្រទេសមួយដែលប្រកបដោយវិបុលភាព និងការអភិវឌ្ឍ

អត្ថបទដោយ៖
AMS OneMinute

ផ្ទុយទៅវិញ ការប្រយុទ្ធគ្នានៅតែកើតមាន ហើយប្រជាជននៅតែទទួលរងនូវអំពើហឹង្សា អស្ថិរភាព និងអសន្តិសុខសង្គម ជាពិសេសក្រោយពេលអាមេរិកដកទ័ពចេញ។

ក្នុងកំឡុងពេល ២០ឆ្នាំនៃសង្គ្រាមអាមេរិកនៅអាហ្វហ្គានីស្ថាន ប្រជាជនជាង ៤៧.៦០០នាក់ត្រូវបានសម្លាប់ និងរងរបួស។ អាមេរិកចាកចេញទៅដោយមិនបន្សល់អ្វី ក្រៅពីគំនរសំរាមដែលលក់ឱ្យឈ្មួញលក់អេតចាយ។ ក្រុមសកម្មប្រយុទ្ធជាង ២០ក្រុម រួមទាំងក្រុមភេរវករអ៉ីស្លាម នៅតែសកម្ម និងបន្តដណ្ដើមកាន់កាប់តំបន់ជាច្រើននៅអាហ្វហ្គានីស្ថាន។

ការដកទ័ពចេញយ៉ាងរហ័សរបស់អាមេរិក ត្រូវបានគេចាត់ទុកថាជា ការបរាជ័យរបស់អាមេរិកទាំងនៅអាហ្វហ្គានីស្ថាន និងទូទាំងតំបន់។

ប្រភព៖ Xinhua News

ads banner