ភាពវឹកវរ និងអំពើអាណាធិបតេយ្យដោយក្រុមបាតុករមានប្រដាប់អាវុធ បានរាលដាលពេញទីក្រុង Johannesburg 🇿🇦 ខណៈអំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់

អត្ថបទដោយ៖
AMS OneMinute

ភាពវឹកវរ និងអំពើអាណាធិបតេយ្យដោយក្រុមបាតុករមានប្រដាប់អាវុធ បានរាលដាលពេញទីក្រុង Johannesburg 🇿🇦 ខណៈអំពើហឹង្សាបានកើតឡើងជាបន្តបន្ទាប់ ក្រោយការជាប់ពន្ធនាគាររបស់អតីតប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ។ នេះបើតាម Reuters ថ្ងៃទី១២ កក្កដា។

តំបន់ស្នូលនៃភាពចលាចលនេះ គឺខេត្ត Kwa Zulu-Natal ដែលជាខេត្តកំណើតរបស់លោក Zuma និងមានអ្នកគាំទ្រជាច្រើននាក់។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបច្ចុប្បន្ន លោក Cyril Ramaphosa បានថ្លែងថា អំពើហឹង្សានេះមិនមានគោលបំណងច្បាស់លាស់ ហើយបាននិងកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ទៀតផង។

យោងតាមក្រុមប៉ូលីស ពួកឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពីភាពចលាចល ដោយចូលលួច និងបង្កការខូចខាតជាសាធារណៈ និងឯកជន។ មកទល់ពេលនេះ មនុស្សចំនួន ៦២នាក់ត្រូវបានចាប់ខ្លួននៅក្រុង KwaZulu-Natal និង Gauteng ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។

ប្រភព៖ Reuters

ads banner