វគ្គបណ្តុះបណ្តាលការប្រើប្រាស់ឧករណ៍តេសសម្លេងយានយន្ត ខុសពីបទដ្ឋានបច្ចេកទេស

ថ្ងៃ អង្គារ ៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី១៣ ខែកក្ដដា ឆ្នាំ២០២១ នាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្ដាប់ ធ្នាប់ សាធារណៈ ដោយបានការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានបេីកវគ្គបណ្ដុះបណ្ដាល តាម ប្រព័ន្ធ វីឌីអូ ស្តី ពីការប្រើប្រាស់ ឧបករណ៍តេស្តសំឡេង យាន យន្ត ដល់ សិក្ខាកាម ជា មន្ត្រី នគរបាល ចរាចរណ៍ ផ្លូវ គោក និង សណ្ដាប់ ធ្នាប់ ចំនួន ២៣៦នាក់ មកពី តាមបណ្តា ស្នងការ ដ្ឋាន នគរបាល ខេត្តចំនួន ១២ ។

វគ្គបណ្តុះបណ្តាល មាន គោល បំណង ពង្រឹង សមត្ថភាព ជំនាញ ដល់ មន្ត្រី នគរបាល ចរាចរណ៍ ផ្លូវ គោក និង សណ្ដាប់ ធ្នាប់ ក្នុង ការ រឹតបន្តឹង ច្បាប់ ស្តី ពី ចរាចរណ៍ ផ្លូវ គោកពិសេស យាន យន្ត ដែលបញ្ចេញ សម្លេងម៉ាស៊ីន ខ្លាំងខុស ពីបទដ្ឋាន បច្ចេកទេស ។

វគ្គបណ្តុះបណ្តាល មាន កិត្តិយស ដោយបានការអញ្ជើញ ចូលរួម បេីក វគ្គ ដោយ ឯកឧត្តមឧត្តមសេនីយ៍ ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់ សាធារណៈ ។ ដោយ -រាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner