គ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ពេក! សមត្ថកិច្ចនិមិន្តព្រះសង្ឃ ដើម្បីប្រោះព្រំផ្លូវជាតិលេខ២ ជាពិសេសចំណុចស្ពានព្រែកហូរ
អត្ថបទដោយ៖
Kien Sereyvuth
កណ្តាល៖ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង លោកវរសេនីយ៍ឯក ឆេង សំអឿន នាយការិយាល័យចរាចរណ៍, លោក នួន វៃ នាយរងផ្នែកចរាចរណ៍គោលដៅព្រែកហូរ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ បាននិមិន្តព្រះសង្ឃ២អង្គ ដើម្បីប្រោះព្រំនៅផ្លូវជាតិលេខ២ ជាពិសេសចំណុចស្ពានព្រែកហូរ ដែលតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ នាពេលថ្មីៗនេះ ។
លោក នួន វៃ នាយរងផ្នែកចរាចរណ៍គោលដៅព្រែកហូរ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ និង បើកបរត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ៕ធ.ដ
ដោយ៖ ចាន់ ថ្លា