សំបុត្រផ្ញើជូនមិត្តអាមេរិកាំង
អត្ថបទដោយ៖
AMS OneMinute
នឹកឃើញឡើងវិញ ជោគវាសនារបស់អាហ្វហ្គានីស្ថានមិនខុសពីកម្ពុជាកាលពីឆ្នាំ១៩៧៥នោះទេ នៅពេលដែលមិត្តអាមេរិកាំងបានបោះបង់ចោលសាធារណរដ្ឋខ្មែរអោយរសាត់អណ្តែតតាមយថាកម្ម។
បើអ្នកបានអានសំបុត្រមួយច្បាប់របស់លោក សិរីមតៈ ផ្ញើជូនមិត្តអាមេរិកាំងរបស់គាត់ នោះអ្នកពិតជាយល់គ្រប់យ៉ាងពីសណ្តានពិតរបស់ប្រទេសជាសម្ពន្ធ័មិត្តមួយនេះជាក់ជាមិនខាន។
កម្ពុជាបានភ្លក្សរសជាតិដ៏ជូរចត់នេះរួចហើយ។ វាក៏បានក្លាយជាមេរៀនមួយក្នុងការសេពគប់មិត្តដែរ ដូចនេះប្រជាជនអាហ្វហ្គានីស្ថាន ត្រូវខិតខំដោយខ្លួនឯង ហើយមិនត្រូវទុកចិត្តបរទេសជាជាងជនជាតិឯងទៀតឡើយ ព្រោះថានៅពេលអស់ប្រយោជន៍ ពួកគេនឹងបោះបង់យើងចោលបានគ្រប់ពេលទាំងអស់។
សូមឱ្យប្រជាជនអាហ្វហ្គានីស្ថានអាចងើបឈរ បង្កើតសន្តិភាពដោយខ្លួនឯង និងបន្តការអភិវឌ្ឍទៅមុខ។
✍🏽-សុគតិ

