ក្រុមអង្គរថាយហ្គឺរ បន្តរកបាន ៣ពិន្ទុ ឈរកំពូលតារាង លីគកំពូលកម្ពុជា
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ រកបាន៣ពិន្ទុបន្ថែមបន្ទាប់ពីយកឈ្នះ ក្រុម អគ្គីសនីកម្ពុជា ៣ទល់១ ក្នុង សប្ដាហ៍ទី៧ នៃ លីគកំពូលកម្ពុជា កាលពីម្សិលមិញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ នៅកីឡដ្ឋាន SRU Stadium ក្នុង ខេត្ត សៀមរាប ។


ក្រុម អង្គរថាយហ្គឺរ រកគ្រាប់បាល់នាំមុខមុន រហូតដលើ៣គ្រាប់ ក្នុងវគ្គទី១ ដោយកីឡាករ ឈង់ ប៊ុនណាត នៅនាទីទី១០ កីឡាករ ប្រេស៊ីល Eliel Guardiano គ្រាប់ ទី២ នៅ នាទី៣០ និង ៤នាទី បន្ទាប់ កីឡាករ ជនជាតិ តុងហ្កា Ata Inia។ ចំណែក ១គ្រាប់ វាយ បក របស់ អគ្គីសនីកម្ពុជា រក បាន ដោយ កីឡាករ ជិន វណ្ណៈ នៅ នាទី ៨៣ មុន ចប់ ការ ប្រកួត ។

គួរបញ្ជាក់ថា ឆ្លងកាត់៧ប្រកួត ក្រុមអង្គរថាយហ្គឺរ ឈ្នះ៦ ស្មើ១ មាន១៩ពិន្ទុឈរកំពូលតារាង លេខ២ ក្រុមវិសាខា លេខ២ ឆ្លងកាត់៦ប្រកួត មាន១២ពិន្ទុ លេខ៣ ភ្នំពេញក្រោន លេខ៣ មាន១២ពិន្ទុ ទើបតែប្រកួតបាន៤ប្រកួតប៉ុណ្ណោះឈ្នះទាំង៤ ៕
(រូបភាព CNCC )

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។