សិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំ សម្រាប់ការផលិតវីដេអូ និងសម្ភារៈផ្សេងៗ សម្រាប់ ការសិក្សាពីចម្ងាយ

រាជធានី ភ្នំពេញ៖  សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី   គោលការណ៍ ណែនាំ សម្រាប់ ការផលិតវីដេអូ និង សម្ភារៈ ផ្សេងៗ សម្រាប់ការសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ (Google Meet) ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋាន បច្ចេកវិទ្យា ព័ត៌មាន នៃក្រសួង អប់រំ យុវជន និង កីឡា ក្នុងគោលបំណង ធ្វើការ ផ្សព្វផ្សាយ និង ចែករំលែក នូវគោលការណ៍ ណែនាំបច្ចេកទេស ក្នុង ការផលិតវីដេអូ ឬ សម្ភារៈ ឌីជីថល ដែលផលិត ចេញ មក មាន  គុណភាព  និង ស្តង់ដារ តែ មួយ  របស់ ក្រសួង អប់រំ យុវជន និង កីឡា ឯកសារ គោលការណ៍ សម្រាប់ ការ ផលិត វីដេអូ និង សម្ភារៈ ផ្សេងៗ សម្រាប់ ការ សិក្សា ពី ចម្ងាយ នេះ  រួមមាន៖ គោលការណ៍ ណែនាំ បច្ចេកទេស ការ ណែនាំ សម្រាប់ អ្នក ថត វីដេអូ ការណែនាំ សម្រាប់ អ្នក បង្កើត សម្ភារៈ បង្រៀន ការណែនាំ សម្រាប់ អ្នក ថត វីដេអូ ការ ណែនាំ អំពី ដំណើរការ កាត់ ត វីដេអូ។

វគ្គសិក្ខាសាលានេះ មានការចូលរួមដោយថ្នាក់ ដឹកនាំ នាយកដ្ឋាន មន្ត្រី បច្ចេកទេស ដែល ទទួល បន្ទុក ការ ផលិត វីដេអូ ព្រមទាំង គណៈ គ្រប់គ្រង លោកគ្រូ អ្នកគ្រូ មកពី សាលា ចំណេះ ទូទៅ ទាំង ប្រទេស ជា ច្រើនរូប។  ថ្លែង ក្នុង ពិធី នេះ លោកប្រធាន នាយកដ្ឋាន បច្ចេកវិទ្យា ព័ត៌មាន  បាន ថ្លែង អំណរគុណ ដល់ ថ្នាក់ដឹកនាំ នាយកដ្ឋាន មន្ត្រី បច្ចេកទេស គណៈ គ្រប់គ្រង និង លោកគ្រូ អ្នកគ្រូ ដែល ជា អ្នក បច្ចេកទេស ក្នុង ការ ផលិត វីដេអូ មាតិកា អប់រំ ដែល បាន ចូលរួម ក្នុង សិក្ខាសាលា នេះ។ លោក ប្រធាន បាន លើក ទឹកចិត្ត ដល់ អ្នក បច្ចេកទេស ទទួល ខុស ត្រូវ ការ ផលិត វីដេអូ ឱ្យ អនុវត្ត ទៅ តាម  គោលការណ៍ ណែនាំ សម្រាប់ ការ ផលិត វីដេអូ និង សម្ភារៈ ផ្សេង សម្រាប់ ការ សិក្សា ពី ចម្ងាយ  ដើម្បី ទទួល បាន នូវ វីដេអូ ស្តង់ដារ សម្រាប់ ជា ប្រយោជន៍ ដល់ សិស្សានុសិស្ស ទូទាំង ប្រទេស៕ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner