ចំនួនមនុស្សស្លាប់កើនដល់ ៦៤នាក់ និងមួយចំនួនទៀតរងរបួសនៅក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID19 និងអ្នកធ្វើចត្តាឡីស័កឈ្មោះអាល់-ហ៊ូស្សេន (Al-Hussein)
អត្ថបទដោយ៖
AMS OneMinute
ចំនួនមនុស្សស្លាប់កើនដល់ ៦៤នាក់ និងមួយចំនួនទៀតរងរបួសនៅក្នុងករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID19 និងអ្នកធ្វើចត្តាឡីស័កឈ្មោះអាល់-ហ៊ូស្សេន (Al-Hussein) ស្ថិតក្នុងទីក្រុង Nassiriya ភាគខាងត្បូងប្រទេសអ៉ីរ៉ាក់។ នេះបើតាម BBC ថ្ងៃទី១៣ កក្កដា ២០២១។
មូលហេតុនៃការឆាបឆេះ គឺដោយសារការផ្ទុះធុងស្តុកអុកស៊ីសែន។ ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ មកទល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកស្លាប់ ៣៩នាក់ និងប្រគល់ជូនក្រុមគ្រួសារ ខណៈដែលយុវជនមួយក្រុម បានធ្វើបាតុកម្មនៅក្បែរកន្លែងកើតហេតុ ដើម្បីទាមទាររកអ្នកទទួលខុសត្រូវចំពោះគ្រោះអគ្គិភ័យនេះ។
ប្រភព៖ BBC (https://bbc.in/3riVjnr)


