ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ទៅកាន់កម្មវិធី COVAX

អត្ថបទដោយ៖
AMS OneMinute

ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac និង Sinopharm យល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ទៅកាន់កម្មវិធី COVAX ដើម្បីជាចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងចែកចាយវ៉ាក់សាំងជុំវិញពិភពលោក ដែលកំពុងយឺតយ៉ាវក្នុងការសម្រេចគោលដៅដំបូងរបស់ខ្លួន ដោយសារកង្វះវ៉ាក់សាំង។ នេះបើតាម The Straits Times ថ្ងៃទី១២ កក្កដានេះ។

យោងតាមអ្នកតំណាង COVAX លោក Gavi ក្រុមហ៊ុន Sinopharm នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៦០លានដូសចាប់ពីខែកក្កដា-តុលា ខណៈដែលក្រុមហ៊ុន Sinovac នឹងផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ ៣៨០លានដូស។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅពេលវីរុសបម្លែង “Delta” កំពុងបង្កហានិភ័យដល់ប្រព័ន្ធសុខាភិបាល និងជីវិតប្រជាជនទូទាំងពិភពលោក។

ប្រភព៖ The Straits Times

ads banner