ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ចសម្រាប់ដាក់បិទផ្លូវ នូវតំបន់ត្រូវបិទខ្ទប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង ៥៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស ៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង២នាក់ បានជិះម៉ូតូសណ្តោងរុឺម៉កមួួយគ្រឿង គ្មានស្លាកលេខ មកដល់ចំណុចក្រោមស្ពានអាកាស៧មករា រួចបានធ្វើសកម្មភាពលួចលើកយករនាំងដែករបស់សមត្ថកិច្ចសម្រាប់ដាក់បិទផ្លូវ នូវតំបន់ត្រូវបិទខ្ទប់ ចំនួន២ផ្ទាំងដាក់លើរុឺម៉កបម្រុងបើកដឹកគេចចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃើញទាន់ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗ។

គួររំលឹកផងដែរថា ជនសង្ស័យទាំង២នាក់នេះ កន្លងមកធ្លាប់ធ្វើសកម្មភាពបន្លំធ្វើទិញម៉ូតូ ពីបុរសម្នាក់ តែឱ្យលុយមិនទាន់គ្រប់ បែជាយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ស្រមោល ទើបមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រប់ពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះភ្លាម ជនរងគ្រោះ ក៏ឃើញជនសង្ស័យនិងម៉ូតូរបស់គាត់ដោយចៃដន្យ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីសួរនាំរួចបញ្ជួនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីចាត់ការទៅតាមនីតិវីធីច្បាប់៕ ដោយ/ ឆៃហួត និងភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner