ថៃពិចារណាដាក់កម្រិតនាំចេញវ៉ាក់សាំង AstraZeneca ដែលប្រការនេះនឹងធ្វើអោយប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង

ថៃ៖ មន្ត្រី​ម្នាក់នៅថ្ងៃពុធម្សិលមិញនិយាយថា រដ្ឋាភិបាលថៃ​កំពុង​ពិចារណាដាក់​កម្រិត​លើ​​នាំ​ចេញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុង​ស្រុក ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ក្នុង​ប្រទេសខ្លួន ខណៈការ​សម្រេច​ចិត្ត​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​ជិត​ខាងខ្លះ​​ដែល​កំពុង​ត្រូវ​ការ​វ៉ាក់សាំង ។

សមាជិក​សំខាន់​ម្នាក់​នៅគណៈកម្មាធិការ​វ៉ាក់សាំង​ជាតិរបស់ថៃ លោក Nakorn Premsri ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​ពេល​សួរពី​ផែន​ការ​​ដាក់កូតា​លើ​ការ​នាំ​វ៉ាក់​សាំង​ថា គណៈកម្មាធិការ​បាន​យល់​ព្រម​ជា​​គោល​ការណ៍លើ​សេចក្តី​ព្រាង​បទ​បញ្ជា ។ លោកបន្ថែមថា ឥឡូវ​នេះ បទ​បញ្ជា​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ហើយថា ទី​ភ្នាក់​ងារ​ជា​ច្រើន​នឹង​ត្រូវ​ការ​ពិនិត្យ​មើលអោយ​បាន​ច្បាស់​លាស់​ និង​​ពិចារណា​ពី​ផល​ប៉ះ​ពាល់ ។

គួរកត់សម្គាល់ ការ​ប៉ុន​ប៉ង​ដើម្បី​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ​​អាច​ធ្វើ​អោយ​យឺត​​​ដល់​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌូណេស៊ី ដែល​បាននិងកំពុង​ប្រយុទ្ធប្រឆាំងជាមួយករណី​ឆ្លង​ដ៏​អាក្រក់​ និង​ធ្វើ​អោយ​រាំង​ស្ទះ​ក្នុង​ការ​ផ្គត់​ផ្គង់​ដូច​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ដែល​​បាន​ដាក់កម្រិត​លើ​​នាំ​ចេញ​នាពេលថ្មីៗនេះដែរ ៕ ប្រភព៖ CNA

ឪ
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner