ប្រធានាធិបតីអាល្លឺម៉ង់ជំរុញអោយប្រជាជនខ្លួនទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈវីរុស Delta កំពុងឆ្លងរាតត្បាតខ្លាំង

អាល្លឺម៉ង់៖ ប្រធានាធិបតីអាល្លឺម៉ង់លោក  ហ្វ្រាំង វ៉លធើ ស្ទេនមីញែរ (Frank-Walter Steinmeier) បានថ្លែងទៅកាន់ជនរួមជាតិរបស់លោក នៅក្នុងសារជាវីដេអូមួយនៅថ្ងៃពុធសប្តាហ៍នេះ និងបានជំរុញអោយពួកគេ (ប្រជាជនអាល្លឺម៉ង់) ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ។

លោក ស្ទេនមីញែរ បានគូសបញ្ជាក់ថា យើងពិតជាមានសំណាងណាស់ ដែលបានរកឃើញមធ្យោបាយដើម្បីការពារខ្លួនយើង និងអ្នកដទៃ… “សូមប្រើវា!” មានតែតាមរយៈការចាក់វ៉ាក់សាំងអោយបានពេញលេញ ដល់ប្រជាជនអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទេ ទើបអាចការពារប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ។ លោកបន្ថែមថា លោកមានមោទនភាព ចំពោះអ្វីដែលសង្គមនេះបានបង្ហាញក្នុងរយៈពេលមួយឆ្នាំកន្លះ គឺសាមគ្គីភាព ហេតុផល វិន័យ ការច្នៃប្រឌិត និងជំនួយទៅវិញទៅមក ។ ក្នុងស្ថានភាពបច្ចុប្បន្ន វាអាស្រ័យលើសហគមន៍ដើម្បីទទួលខុសត្រូវ ។

គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជាជនអាល្លឺម៉ង់ច្រើនជាង៣៦.៣លាននាក់ហើយបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ធ្វើអោយអត្រានៃការចាក់វ៉ាក់សាំងកើនដល់៤៣.៧% ខណៈដែលមនុស្សប្រមាណជាង៤៩លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស នេះបើតាមវិទ្យាស្ថាន Robert Koch (RKI) ដែលជាទីភ្នាក់ងារសហព័ន្ធទទួលបន្ទុកកិច្ចការជំងឺឆ្លង ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner