ផែនការ​ការ​បើក​ច្រក​ធ្វើ​ដំណើរ​តាម​យន្តហោះ​រវាង​សិង្ហបុរី-ហុងកុងនៅ​មិន​ច្បាស់​ការ

ហ៊ីម រដ្ឋា

ផែនការ​ការ​ឲ្យ​ធ្វើ​ដំណើរ​ចេញ​-ចូល​ដោយ​មិន​ឆ្លង​កាត់​ការ​ធ្វើ​ចត្តាឡីស័ក​ ឬ ជា​ភាសា​អង់គ្លេស​ហៅ​ថា Travel Bubble រវាង​សិង្ហបុរី និង​ហុងកុង​ស្ថិត​សភាព​មិន​ប្រាកដប្រជា​ក្រោយ​ពី​ពន្យារ​ជា​ច្រើន​ដង​ រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Straitstimes បាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិលមិញ ភាគី​ទាំង​ពីរ​គ្រោង​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ផែនការ​នេះ​ឡើង​វិញ ត្រូវ​បាន​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ។

បើ​យោង​តាម​ផែនការ​ដាក់​ដំណើរ​ការ​ជា​ថ្មី​នេះ​ ទាំង​អ្នក​ដំណើរ​មក​ពី​សិង្ហបុរី និង​ហុងកុង​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ ២ដូស មុន​នឹង​អាច​ធ្វើ​ដំណើរ​ក្នុង​យន្តហោះ​ ដែល​មាន​ការ​រៀបចំ​រួច​ជា​ស្រេច។

យ៉ាងណាមិញ សមាជិក​សភា​ហុងកុង​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វយ័ត​ហុងកុង​លុប​ផែនការ​នេះ​ចោល ដោយសារ​តែ​សិង្ហបុរី​កំពុង​តែ​ដក​ខ្លួន​ចេញ​ពី «យុទ្ធសាស្ត្រ​សូន្យ​ករណី» ដែល​ជា​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩។

សមាជិក​សភា​ទាំង​នេះ​បាន​សម្អាង​យក​ហេតុផល​ថា ប្រសិន​បើ​ហុងកុង​មិន​មាន​ករណី​ជំងឺ​កូវីដ-១៩ នោះ​ដែនដី​នេះ​អាច​បើក​ព្រំដែន​ជាមួយ​ចិន​ដី​គោក​បាន។

ខាង​ភាគី​សិង្ហបុរី​ឯណេះ​វិញ​បាន​ប្រាប់​សារព័ត៌មាន Straitstimes ថា ភាគី​ទាំង​ពីរ​នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ហើយ​នឹង​ប្រកាស​ផែនការ​ណា​មួយ​នៅ​ក្នុង​ពេល​ខាង​មុខ៕

ប្រភព៖

S’pore-Hong Kong travel corridor plan still up in the air after months of delay

https://www.straitstimes.com/asia/east-asia/singapore-hong-kong-travel-corridor-plan-still-up-in-the-air-after-months-of-delay

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner