ម៉ាឡេស៊ីរកឃើញករណីថ្មីជាង ១១.០០០ ករណីក្នុងរយៈពេលតិចជាងមួយសប្តាហ៍
សៅ សម្ភស្ស
ប្រទេសម៉ាឡេស៊ី បានរកឃើញករណីថ្មីជាង ១១.០៧៩ ករណីកាលពីថ្ងៃអង្គារ កន្លងទៅ ដែលជាការកើនឡើងយ៉ាងខ្លាំងពីកំរិតនៃការឆ្លងខ្ពស់ បើធៀបនឹងសប្តាហ៍មុនៗ ហើយក៏ជាលើកទី ១ ដែរ ដែលករណីឆ្លងប្រចាំថ្ងៃឡើងខ្លាំងដល់ ៥ តួ។
ក្នុងចំណោមករណីឆ្លងសរុបម ករណីនាំចូលពីក្រៅប្រទេសមានតែ ២៧ ករណីប៉ុណ្ណោះ ចំណែកឯករណីសេសសល់ គឺជាករណីក្នុងស្រុក។ ករណីជាងពាក់កណ្តាលនៃករណីថ្មី ស្ថិតនៅក្នុងតំបន់ Klang Valley នៅតំបន់ Selangor មាន ៥.២៦៣ ករណី និងនៅគូឡាឡាំពួមាន ១.៥២១ ករណី។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា មានអ្នកស្លាប់ចំនួន ១២៥ នាក់បន្ថែមទៀត ដែលមានអាយុពី ២៧ ទៅ ៨៦ ឆ្នាំ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ឡើងដល់ ៦.៣៨៥ នាក់ក្នុងប្រទេស។ ប្រភពដដែលបានបន្ថែមថា ការកើនឡើងនូវករណីទាំងនេះ គឺបណ្តាលមកពីការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មី។
ទិន្នន័យរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញថា រហូតមកដល់ពេលនេះប្រជាជនជាង ៣.៦ លាននាក់ ទទួលបានវ៉ាក់សាំងទាំង ២ ដូសហើយ។ ទោះយ៉ាងណា ចំនួននេះនៅមិនទាន់ដល់គោលដៅរបស់ប្រទេស ដែលគ្រោងនឹងចាក់វ៉ាក់សាំងឱ្យបាន ៨០ ភាគរយ ឬស្មើនឹង ២៦,៧ លាននាក់ ក្នុងចំណោមប្រជាជនសរុប ៣៣ លាននាក់របស់ខ្លួនដែរ។


ប្រភព៖
More than 11,000 new COVID-19 cases in Malaysia, third record in less than a week