ឥណ្ឌា​ ៖ វេជ្ជ​បណ្ឌិត​កំពូល​ថា​ឥណ្ឌា​ ​មិន​អាច​ជៀស​ផុត​ពី​រលកទី៣​បាន​ទេ​

មឹង​ ច័ន្ទសុម៉ា​នីតា​

ក្រុម​គ្រូពេទ្យ​កំពូលៗ និងពូកែៗ​​របស់​ឥណ្ឌា​បាន​ ដាស់​តឿន​​ថា​ រលក​ទីបី​នៃ​ជំងឺ​ កូវីដ​១៩​ គឺ​អាច​វាយលុក​គ្រប់ពេល​ដោយ​ជៀស​មិន​រួចដោយ​សា​រកា​ររឹត​បន្តឹង​ការធ្វើ​ដំណើរ​ មាន​ចាប់ផ្តើម​មានសភាព​ធូរស្រាល​ទូទាំង​ប្រទេស​។

រូបថត​និង​វីដេអូ​របស់​អ្នក​ទេសចរ​ដែល​ ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ពេញ​និយម​ បាន​រីក​រាល​ដាល​នៅតាម​បណ្តាញសង្គម​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ។​ វីដេអូ​និង​រូបថត​បង្ហាញ​ ថា​ ពួក​គេភាគ​ច្រើន​មិន​បាន​ពាក់​ម៉ាស់​រ និង រក្សា​សង្គម​ នៅតាម​ទីសាធារណៈទេ។ ករណី​ថ្មី​ ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ឥណ្ឌា​ បាន​ធ្លាក់​ចុះ​មក​នៅត្រឹមជាង​ ៤០.០០០ ​នាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដែល​ធ្លាក់​ចុះ​ពី​កម្រិត​កំពូល​នៃ​ ៤០០.០០០ នាក់នៅ​ក្នុងខែ​ឧសភា។​ ការ​ធ្លាក់ចុះ​នៃ. ចំនួន​នេះ​ភាគច្រើន​ ត្រូវ​បាន​បណ្តាល​មក​ពី​ការ​បិទទ្វា​រយ៉ាងតឹងរឹង​ដោយ​រដ្ឋ​ដែល​កំពុង​ត្រូវ​បាន​បន្ធូរ​បន្ថយ​។

ទោះបី​ជា​ករណី​ឆ្លង​ កំពុង​ថយចុះ​ក្តី​ អ្នក​ជំនាញ​បារម្ភ​ ថា​ប្រទេស​ឥណ្ឌា​ អាច​ប្រឈម​នឹង​ហានិភ័យ​នៃការឆ្លង​មេរោគទី ៣​ ដ៏​មាន​សក្តានុពល​ខណៈ​ដែល​ជាង ៦%​ នៃប្រជាជន​ បាន​ទទួល​បាន​ការចាក់វ៉ាក់សាំង​ពេញលេញ​និងប្រហែល ​២២%​នៃប្រជាជនសរុប​ បាន​ទទួល​យ៉ាងហោច​ណាស់​មួយ​ដូស​។

កាល​ពីខែ​មេសា​ មាន​មនុស្ស​រាប់លាន​នាក់​ បាន​ប្រមូលផ្តុំ​ គ្នា​នៅទីប្រជុំ​ ជន​ និងតំបន់​ហិម៉ាល័យ​ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ កូឡាម៉ាឡា​ ដែល​ធ្វើឲ្យ​មានការ​ស្ទះកកកុញ។  ទោះបី​ជា​ទីក្រុង​ជាច្រើន​ បាន​ជួបប្រទះ​ការ​ខ្វះខាត​អុកស៊ីសែន​ និង​គ្រែមន្ទីរពេទ្យ​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ​។ ​ហើយ​អ្វីដែល​គួរ​ឲ្យបារម្ភ​គឺ​អ្នក​ធ្វើ​ដំណើរត្រឡប់​មកវិញ​មួយចំនួន​ ដែលមក​ត្រឡប់​មក​ពីចូលរួម​ពិធីបុណ្យ​ បាន​ធ្វើតេស្តវិជ្ជមាន​។ ។

ប្រទេស​ឥណ្ឌា​កំពុង​ប្រតិបតិ្ត​ការ​ចាក់វ៉ាក់សាំង​ចំនួន​ជាង​​៤ លាននាក់​ក្នុងមួយថ្ងៃៗ​ ប៉ុន្តែ​វាត្រូវ​តែ​ឈាន​ដល់​ចំនួន​ ៨-៩ លាន​នាក់​ក្នុងមួយថ្ងៃ​ដើម្បី​ ឈាន​ដល់គោលដៅ​របស់​ខ្លួន​ក្នុង​ការចាក់​វ៉ាក់សាំង​ ដល់​មនុស្ស​គ្រប់​រូបដែល​មាន​អាយុ​លើសពី ១៨ ឆ្នាំ​នៅចុង​ឆ្នាំនេះ។​

ប្រភព៖

India Covid-19: Top India doctors say third wave inevitable

https://www.bbc.com/news/world-asia-india-57804713

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner