វៀតណាមឆ្លងកូវីដ១៩ប្រចាំថ្ងៃ ជិត៣ពាន់នាក់
ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី១៤ កក្កដា ២០២១ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចំនួន២៩២៤នាក់ទៀត ក្នុងនោះ ក្រុងហូជីមីញមានច្រើនជាងគេ រហូតដល់២២២៩នាក់ ហើយនេះក៏ជាលើកដំបូងដែរ ដែលក្រុងហូជីមិញឆ្លងប្រចាំថ្ងៃជាង២ពាន់ករណីនោះ។
ចាប់តាំងពីមានជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០មក វៀតណាមមានករណីឆ្លងសរុបកើនដល់៣៧៣៤៣នាក់ហើយ ខណៈអ្នកស្លាប់សរុបមាន១៣៥នាក់ បន្ទាប់ពីស្លាប់៣នាក់ទៀត កាលពីថ្ងៃទី១៤ កក្កដា៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ