ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៩នាក់ និងស្លាប់ ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៨៩នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកចំការលើ១០នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកកងមាស៥នាក់, ស្រុកស្ទឹងត្រង់៦នាក់, ស្រុកបាធាយ២០នាក់, ស្រុកកោះសូទិន៣នាក់, ស្រុកស្រីសន្ធរ២នាក់, ស្រុកជើងព្រៃ២នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តស្វាយរៀងម្នាក់, មកពីខេត្តកំពង់ធំ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៩នាក់។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៥នាក់នោះ រួមមានបុរសអាយុ៥៥ឆ្នាំនៅស្រុកកំពង់សៀម ទី២ស្ត្រីអាយុ៣៨ឆ្នាំ នៅស្រុកព្រៃឈរ ទី៣ ស្ត្រីអាយុ៧១ឆ្នាំនៅស្រុកបាធាយ ទី៤ ស្ត្រីអាយុ៥៧ឆ្នាំនៅស្រុកកងមាស និងទី៥ ស្ត្រីអាយុ៥៥ឆ្នាំនៅស្រុកជើងព្រៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner