អភិបាលខេត្តកណ្តាល ចុះ ត្រួតពិនិត្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និង សំណេះ សំណាល សួរសុខទុក្ខ កងកម្លាំងទាំងបី

កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី បានចុះត្រួតពិនិត្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងកំពុងឈរជើងប្រចាំការការពារព្រំដែន នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅ ឃុំសំពៅពូន ស្រុកកោះធំ ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីសំណើសុំអនុសាសន៍ដឹកនាំអំពីវិធានការនានា ក្នុងការពង្រឹងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែនដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការសម្រួលនូវការដឹកជញ្ជូនទំនិញកសិផលឆ្លងកាត់ព្រំដែន។
-សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់។
-សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា ។

ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងថវិកាដើម្បីឧបត្ថម្ភដល់ បញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៦០៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ភូមិភាគពិសេស តំបន់សឹករងខេត្ត កងការពារព្រំដែនលេខ៦០១ កងរាជអាវុធហត្ថខេត្ត អធិការដ្ឋាននគបាលស្រុកកោះធំ អធិការដ្ឋាននគរបាលស្រុកលើកដែក សរុបមានអង្ករ ១៨,៤តោន មី ៦៣០កេស ត្រីខកំប៉ុង១០០យួរ ទឹកសុទ្ធ៤៣៥កេស អាល់កុល ៨កាន ម៉ាស៤កេស និងថវិកាចំនួន ៣៦,៤៥០,០០០រៀល(សាមសិបប្រាំមួយលាន បួនរយហាសិបពាន់រៀល)៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner