គុយបា៖ ពន្ធគយលើ ម្ហូបអាហារនិងឪសថត្រូវបានគេលើកលែងបន្ទាប់ពីមានចលាចល
មឹង ច័ន្ទសុម៉ានីតា
ប្រទេសគុយបា បានដកពន្ធលើការនាំចូលជាបណ្តោះអាសន្ន លើស្បៀងអាហារ ថ្នាំពេទ្យនិងរបស់ចាំបាច់មួយចំនួនទៀតបន្ទាប់ពីមាន ភាពចលាចលពេញទីក្រុងធំៗនាពេលថ្មីៗនេះ។
នៅថ្ងៃច័ន្ទ ក្រោយនេះ នឹងមិនមានការកំណត់តម្លៃ ពន្ធលើទំនិញ ដូចរៀបរាប់ខាងលើ ដែលនាំចូលតាមអ្នកធ្វើដំណើររហូតដល់ចុងឆ្នាំនេះ។
គួរឲ្យដឹងដែរថា មានមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅ តាមដងផ្លូវកាលពីថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងកង្វះខាត ស្បៀងអាហារនិងថ្នាំពេទ្យ ព្រមទាំងដើម្បីទប់ស្កាត់ ការឡើងថ្លៃនិងការគ្រប់គ្រងរបស់រដ្ឋាភិបាលលើ ចំណាត់ការកូវីដ១៩។ បាតុកម្មនោះគឹចង់ទាមទារឲ្យមានអ្នកដំណើរមកពីខាងក្រៅអាចចូលមកប្រទេសកុយបាហើយនាំចូលសម្ភារចាំបាច់ ឬស្បៀងដោយមិនចាំបាច់បង់ពន្ធ។ មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេសចាប់តាំង ពីមានភាពចលាចល បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរ បានបញ្ជាក់កាលពីថ្ងៃអង្គារថាមានបុរសម្នាក់បានស្លាប់។
មនុស្សជាច្រើន បានធ្វើការផ្សាយបន្តផ្ទាល់ តាមបណ្តាញសង្គម។ ការបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា ប្រជាជនបានក្រឡាប់រថយន្តប៉ូលីស ដែលបង្កការកកស្ទះនិងភាព ឥតសណ្តាប់ធ្នាប់។ គួរបញ្ជាក់ផងដែររ ថាបាតុកម្ម ដែលគ្មានការអនុញ្ញាតគឺ ខុសច្បាប់នៅក្នុងប្រទេសហើយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលគឺ កម្រណាស់។
លោកនាយករដ្ឋមន្រ្តី Manuel Marrero Cruz បានប្រកាសពីការផ្លាស់ប្តូរ លើការបង់ពន្ធ នេះកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំមួយ ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។
បច្ចុប្បន្នអ្នកធ្វើដំណើរ ទៅគុយបា អាចនាំថ្នាំសង្កូវចូលបានរហូតដល់ទៅ ១០ គីឡូក្រាមចូលក្នុងប្រទេសដោយមិនបាច់បង់ពន្ធ។ ទោះយ៉ាងណា ក៏ដោយក៏ពួកគេត្រូវ បង់ពន្ធគយលើបរិមាណអាហារក្រោមការកំណត់ជាក់លាក់ដដែល។

ប្រភព៖
Cuba: Customs on food and medicine lifted after unrest
