អប្សរាព្រឹកនេះ ១៦ កក្កដា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V2 សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់អនុវត្តគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩៕…អានផ្ទាល់
V1 នាវាកម្ពុជានៅតែបន្តដំណើរទៅមុខប្រកបដោយមោទនភាពខ្ពស់ បើទោះកំពុងប្រឈមជាមួយជំងឺកូវីដ១៩ ក៏ដោយ៕…ឃ្លីប…
L5 ឯកឧត្តម សុខ ឥសាន ថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែរឹងមាំសាមគ្គីផ្ទៃក្នុងដដែល គ្មានប្រេះបែកជា២ រវាងសម្តេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង នោះទេ ៕ …អានផ្ទាល់…
L2 កម្ពុជា ជំរុញអាមេរិក ផ្ដោតលើសារសំខាន់ នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាព ៕ …ឃ្លីប…
L4 ទូតកម្ពុជានៅជប៉ុន ប្រាប់ពលរដ្ឋខ្មែរ កុំឲ្យត្រឡប់មក ស្រុកកំណើតវិញ អំឡុងពេលនេះ ព្រោះអាចមានហានិភ័យខ្ពស់ ឆ្លងកូវីដ ៕ …ឃ្លីប…
V5 ជើងហោះរវាងហុងកុង-ភ្នំពេញ នឹងចាប់ផ្តើមដំណើរការឡើងវិញ នៅចុងខែកក្កដា៕…អានផ្ទាល់
SB1 ពលរដ្ឋក្រីក្រ ជនពិការ រងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ជិត៥០០គ្រួសារ ទទួលបានព្រះរាជអំណោយ ពីព្រះមហាក្សត្រ ៕ …ឃ្លីប…
ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៩៦នាក់ ខណៈអ្នកជំងឺ៨១៣នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៤,៦១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៦,១៧៨នាក់ និងស្លាប់សរុបចំនួន ១០២៥នាក់។ គិតត្រឹមយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,៤១៧,៣៤៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៥៤.១៧%៕ ចប់
វគ្គទី២៖សុវត្ថិភាពសង្គម
L3 ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាមន្ទីរសាធារណការ រាជធានី-ខេត្ត រក្សាយានយន្តចាប់ឃាត់ទុក១ឆ្នាំ ឲ្យត្រឹមត្រូវ និងមិនដោះលែងជាដាច់ខាត ៕ …ឃ្លីប…
V3 សៀមរាប ចាប់រថយន្តដឹកលើសទម្ងន់ ១៣គ្រឿង៕…អានផ្ទាល់
D3 ៦ខែ ឆ្នាំ២០២១ សំណុំរឿងបំផ្លាញធនធានធម្មជាតិ ចំនួន៥១៥ករណី ត្រូវបញ្ជូនទៅតុលាការ និងន័យអន្តរការណ៍៥១១ករណី ៕…អានផ្ទាល់ (ដោយ៖page)នេត្រ ភត្រា
ខេត្តកំពង់ធំ
D7 លោកយាយអាយុ ៩៦ឆ្នាំម្នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ៕…អានផ្ទាល់ (ដោយ៖page)
ខេត្តសៀមរាប
D6 ប្រជាពលរដ្ឋ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ទទួលបានចាក់វ៉ាក់សាំងការពារកូវិដ១៩ ថ្ងៃដំបូង ៕…អានផ្ទាល់(ដោយ៖សុខា រិទ្ធ)
BH3 ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ប្រកាសបើកយុទ្ឋនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន២ឃុំ ក្នុងខេត្តសៀមរាប១ ៕ …ឃ្លីប…
ខេត្តកំពង់ចាម
BH2 អភិបាលខេត្តកំពង់ចាម បើកដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន៥ នៃភូមិសាស្ត្រ ខេត្តកំពង់ចាម ៕ …អានផ្ទាល់…
BH4 ស.ស.យ.ក ខេត្តកំពង់ចាម ចូលរួមជួយសម្របសម្រួល យ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកទី៣ ជូនដល់បងប្អូនប្រជាពលរដ្ឋ ៕ …អានផ្ទាល់…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តកំពង់ឆ្នំាង
BH5 អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ ចូលរួមថែរក្សាដើមឈើ របស់ក្រុមហ៊ុនជប៉ុន ដែលបានដាំលំអរ សងខាងផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនាផ្លូវវាងក្រុង នៅក្នុងស្រុករលាប្អៀរ ៕ …អានផ្ទាល់…
ខេត្តព្រះវិហារ
D2 អភិបាលខេត្តព្រះវិហារ បានជម្រុញអភិបាលរងខេត្តថ្មី ត្រូវពង្រឹងទំនាក់ទំនង ការរក្សាសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាអនុវត្តការងារសំខាន់ៗ ជូនរាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល ៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
BH1 ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ៩នាក់ទៀត ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមាន ជំងឺកូវីដ ក្នុងសង្កាត់ព្រែកកំពឹស ៕ …អានផ្ទាល់…
ខេត្តឧត្តរមានជ័យ
D4 ឯកឧត្តម ហ៊ុន ម៉ាណែត ចុះមើលទីតាំងមួយក្នុងខេត្តឧត្តរមានជ័យ រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ពលករមកពីថៃ ៕…អានផ្ទាល់ (ដោយ៖page)នេត្រ ភត្រា
ខេត្តក្រចេះ
D5 ក្រសួងពាណិជ្ជកម្ម សម្រេចប្រគល់ទីតាំងដីស៊ីទែនប្រេង ឲ្យទៅរដ្ឋបាលខេត្តក្រចេះ គ្រប់គ្រងវិញដើម្បីធ្វើការ អភិវិឌ្ឍន៍ និងការកែលម្អសោភ័ណ្ឌភាពក្រុង ៕ …អានផ្ទាល់(ដោយ៖ម៉េង គាង)រដ្ឋលេខាធិការ
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
SB2 លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ហុង ថែម ៕ …ឃ្លីប…
G1 Breaking News ៖ វៀតណាមអះអាង Delta variatនឹងធ្វើឲ្យតួលេខឆ្លងស្ទុះឡើងខ្លាំងប៉ុន្មានថ្ងៃខាងមុខនេះ៕…អានផ្ទាល់
——–សូមជូន បទយកការណ៍
R79 បុព្វហេតុបរិស្ថាននាំអោយសំរាមក្លាយជាដុំមាសពេជ្រ បង្កើតចំណូលបច្ចុប្បន្នបញ្ហាសំរាមប្លាស្ទិកមិនថាប្រទេសកម្ពុជាទេ ស្ទើរទូទាំងពិភពលោក បានចាត់ទុកវាជា បញ្ហា ចម្បងមួយ ដែលត្រូវតែចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ ចំពោះកម្ពុជាមានសិប្បកម្មមួយកន្លែង បានចំណាយពេលជាង១០ឆ្នាំ ទៅលើការងារកែច្នៃសំរាមប្លាស្ទិក ទៅជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ ឡើងវិញ ដោយម្ចាស់សិប្បកម្មរូបនោះបានចាត់ទុកសំរាម ទៅជាវត្ថុមង្គលរបស់លោក ព្រោះវាបាននាំមក នូវប្រាក់ចំណូលសម្រាប់លោកផងពិសេសគឺអាចជួយសម្អាតបរិស្ថាននៅក្នុងបរិយាកាស។ យ៉ាន់ លីណា…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…