ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៩នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៩៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកបាភ្នំ២៧នាក់, ស្រុកព្រះសេ្ដច១៨នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកមេសាង៩នាក់, ស្រុកស្វាយអន្ទរ៣នាក់,ស្រុកកញ្ច្រៀច៣នាក់, ស្រុកពារាំង២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, មកពីរាជធានីភ្នំពេញ ម្នាក់ និង មកពីខេត្តកំពង់ចាមម្នាក់។
ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៥២ឆ្នាំជា ប្រជាពលរដ្ឋរស់នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បញ្ជាក់អត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៨៣៨នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦០១នាក់ និងមានអ្នកស្លាប់ សារុបចំនួន៤១នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




