លោក ស៊ី ជិនពីង ផ្ញើសាររំលែកទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងហេតុការណ៍អគ្គិភ័យឆាបឆេះមន្ទីរព្យាបាលអ្នកជំងឺកូវីដ១៩

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្ញើសារចូលរួមរំលែកទុក្ខទៅដល់សមភាគីអ៊ីរ៉ាក់លោក Barham Salih ទាក់ទិននឹងគ្រោះអគ្គីភ័យនាពេលថ្មីៗនេះ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩មួយកន្លែងនៅអ៊ីរ៉ាក់ ។

នៅក្នុងសាររបស់ខ្លួន លោក ស៊ី បានបញ្ជាក់ថា តាងនាមអោយរដ្ឋាភិបាល និងប្រជាជនចិន សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ជនរងគ្រោះ និងបានបង្ហាញពីការអាណិតអាសូរដោយស្មោះដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត និងអ្នកដែលបានរងរបួសក្នុងគ្រោះថ្នាក់នេះ ។

គួរកត់សម្គាល់ គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នៅប្រទេសអ៊ីរ៉ាក់ បានបន្តកើនឡើងដល់៩២នាក់ ខណៈដែលមនុស្សច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នេះបើតាមប្រភពពីមន្រ្តីសុខាភិបាល និងទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ាក់ INA ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner