សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបាន អាវុធAKបត់ចំហៀង១ដើម គ្រាដែលកំពុងប្រើរណាយន្តអារជ្រៀកឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ កាលពីនាទីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរស្រុកកែវសីមាឱ្យដឹងថា មន្រ្តីបរិស្ថាននៅដែនជម្រកសត្វព្រៃកែវសីមា  សហការមន្រ្តីកងរាជអាវុធហត្ថលើផ្ឌៃប្រទេស និងមន្រ្តីនគរបាលស្នងការ ខេត្ត មណ្ឌលគិរី  បានធ្វើការឃាត់ជនសង្ស័យម្នាក់ដែលចូលមកកាប់ជ្រៀកឈើខុសច្បាប់ នឹងប្រើប្រាស់អាវុធគ្មានលិខិតអនុញ្ញាតិ នៅចំណុចពាមអូរប្រ៉ ស្ថិតនៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យមាន  ឈ្មោះ ជិល ប៊ុននឿន ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិព្នង រស់នៅភូមិស្រែល្វី ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ អាវុធAK ស្វ័យបត់ចំហៀងចំនួន ០១ដើម មានលេខ ៤៤៤៦ គ្រាប់ចំនួន ១០ គ្រាប់។ រណាយន្តចំនួន០១ គ្រឿង ម៉ាក០៣៨។ ម៉ូតូកែច្នៃចំនួន ០១គ្រឿង។ ជនសង្ស័យត្រូវបានបញ្ជូនមកមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីដើម្បីកសាងសំណុំរឿងទៅតាមនីតិវីធីច្បាប់៕ ដោយៈសាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner