គំនិតច្នៃប្រឌិត៖ ជប៉ុនកែច្នៃកាកសំណល់សម្រាមអោយក្លាយជាប្រភពថាមពលប្រើប្រាស់បាន

ជប៉ុន៖ បច្ចុប្បន្ននេះ សំលៀកបំពាក់ចាស់ៗជាច្រើនត្រូវគេយកមកកែច្នៃអោយប្រែក្លាយជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ។ សារធាតុ អ៊ីហ្សូប៊ូតាណុល កំពុងទាក់ទាញចំណាប់យ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថាប្រភពថាមពលថ្មីមួយជំនួសអោយប្រេងឥន្ធនៈ។ ក្រុមហ៊ុនឧស្សាហកម្មជីវសាស្ត្រមួយរបស់ប្រទេសជប៉ុន កំពុងធ្វើអាជីវកម្មទៅលើគម្រោងផលិតប្រភពថាមពលថ្មីនេះ។

លោក អ៊ីហារ៉ា តូមីហ៊ីតូ នាយកប្រតិបត្តិនៃវិទ្យាស្ថាន ហ្រ្គីន អើត បានអោយដឹងថា ការកែច្នៃសម្ភារៈកាកសំណលអោយក្លាយជាផលិតផលគីមីដូចជា អេតាណុល ជាដើម…បានចូលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ ក៍ដូចជាសារធាតុ CO2 និងបានកំពុងផ្តល់ផលជាវិជ្ជមានទៅលើបញ្ហាពាក់ព័ន្ធ ទៅនឹងចំណីអាហារជាសកល។ ការប្រែក្លាយកាកសំណល់ទៅជាប្រភពថាមពលស្អាត គឺពិតជាបញ្ហាប្រឈមដ៍ធំមួយ។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតការសិក្សាទៅលើសារធាតុភាគល្អិតតូចៗ ដែលមានឈ្មោះថា កូរីនហ្វម ។ សារធាតុ កូរីនហ្វម នេះ មានសមត្ថភាពក្នុងការរំលាយ និងបំបែកកាកសំណល់ជីវចម្រុះដែលចេញពីរុក្ខជាតិ ក៍ដូចជាកាកសំណល់ជាក្រដាស និងកំទេចឈើជាដើម អោយក្លាយទៅជាសារធាតុសារីរាង្គ។ យើងអាចយកផ្លែពោតជាឧទាហរណ៍បាន ដោយកាលពីមុនមកសារធាតុ អេតាណុល ត្រូវបានគេផលិតចេញតែពីគ្រាប់ពោតតែប៉ុណ្ណោះ តែបច្ចប្បន្ននេះ សារធាតុ កូរីនហ្វូម បានជួយអោយគេអាចបម្លែងសារធាតុអេតាណុល ចេញពីសម្បក និងស្នូលពោតផងដែរ។ សារធាតុ អេតាណុល ដែលចម៉្រាញ់បានទាំងនេះជាច្រើនត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិតផលរបស់គ្រឿងសម្អាង។ សារធាតុកែច្នៃរបស់ កូរីនហ្វូម ក៍អាចផលិតវត្ថុធាតុដើមដែលមានសារៈប្រយោជន៍ជាច្រើនទៀតផងដែរ។

សារធាតុ អ៊ីហ្សូប៊ូតាណុល ដែលធ្វើពីសំលៀកបំពាក់ និងសាច់ក្រណាត់ដែលប្រើប្រាស់ហើយ ត្រូវបានគេយកមកប្រើប្រាស់ជាថាមពលឥន្ធនៈសម្រាប់ចាក់យន្តហោះ ហើយជីវៈឥន្ធនៈនេះ ក៍ត្រូវបានទទួលស្គាល់កំរឹតស្តង់ដារអន្តរជាតិផងដែរ ហើយត្រូវបានអនុញ្ញាតអោយយកទៅប្រើប្រាស់វិស័យហោះហើរទូទៅ។ លោក អ៊ីហារ៉ា តូមីហ៊ីតូ បានបន្ថែមថា នៅពេលដែលយើងសួរក្មេងៗថាតើថាមពលឥន្ធនៈត្រូវបានផលិតមកពីអ្វីនោះ…ខ្ញុំសង្ឃឹមថា ពួកគេអាចនិយាយថា ពួកវាត្រូវបានផលិតចេញពីដើមឈើ។ ហើយនេះគឺជាអណាគត ដែលពួកយើងសង្ឃឹមទុក ដោយបច្ចេកវិទ្យាទំនើបៗ នឹងចូលរួមជម្រុញការផលិតថាមពលស្អាតបានកាន់តែច្រើនចេញពីសម្ភារៈកាកសំណល់។ ការស្រាវជ្រាវទាំងនេះជាច្រើនទៀត គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការវិឌ្ឍន៍នាពេលអនាគត ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner