ស្តេច ប្រដាល់ ម៉ានី ប៉ាក់គីអៅ ត្រូវបានបណ្តេញ ចេញពីតំណែងបន្ទាប់ពីមានជម្លោះជាមួយ លោក Duterte
ហ្វីលីពីន ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យ ដឹងថាស្តេចប្រដាល់ និងជាសមាជិកព្រឹទ្ធសភា លោក ម៉ានី ប៉ាក់គីអៅ ត្រូវបានបោះឆ្នោតបណ្តេញ ចេញពីតំណែងជាមេដឹកនាំគណបក្សកាន់អំណាចកាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដាម្សិលមិញ ។
ការបោះឆ្នោតបណ្តេញចេញពីតំណែងត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយពីលោកបាន ប្រឈមមុខដាក់គ្នាជាមួយ ប្រធានាធិបតី រ៉ូឌ្រី ហ្គោឌូទើតេ (Rodrigo Duterte) ជុំវិញជំហររបស់លោក លើប្រទេសចិន និង កំណត់ត្រាប្រឆាំងនឹង អំពើពុករលួយ ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរយទ័រ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។
ប្រភពដដែលបានបន្តថា ប៉ាក់គីអៅ ដែលត្រូវបានគេមើលឃើញថាជាដៃគូរប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ គឺស្ថិតក្នុងចំណោមអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រខ្លាំងក្លា បំផុតរបស់ប្រធានាធិបតី រ៉ូឌ្រី ហ្គោឌូទើតេជាយូរមកហើយដោយគាំទ្រសង្គ្រាមបង្ហូរឈាមលើគ្រឿងញៀនរបស់លោក និងទាមទារឱ្យមានទោសប្រហារជីវិតឡើងវិញផងដែរ ។
ជម្លោះអ្នកទាំង២ បន្ទាប់ពីលោកប៉ាក់គីអៅ បានលើកបានលើកឡើងពីជំហរទន់ភ្លន់របស់លោក Duterte ស្តីពីការឈ្លានពានរបស់ទីក្រុងប៉េកាំងនៃប្រទេសចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និង បាននិយាយថាលោកកំពុងស៊ើបអង្កេតអំពើពុករលួយនៅក្នុងរដ្ឋាភិបាលថែមទៀតផង ។
ក្រោយពីចំណងទាក់ទងហាក់មានភាពរង្គោះរង្គើរនោះក្រុមបក្សកាន់អំណាចប្រជាធិបតេយ្យដឹកនាំ ដោយរដ្ឋលេខាធិការថាមពលលោក Alfonso Cusi ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ប្រធានាធិបតី Duterte បានកោះប្រជុំរដ្ឋសភា ៕









