អាសាដ៖ប្រាក់ជាប់កកនៅក្នុងធនាគារលីបង់ គឺជាឧបសគ្គធំបំផុតដល់ការវិនិយោគក្នុងស៊ីរី

កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៧ កក្កដា​ប្រធានាធិបតី​ប្រទេស​ស៊ីរី​លោក​បាសា​ អាល់​អាសាដ បាន​និយាយ​ថា​បង្កក​ប្រាក់​ពាន់​លាន​នៅ​ធនាគារ​ប្រទេស​លីបង់​ គឺ​ឧបសគ្គ​ចម្បង​ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​លោក​។

ប្រទេស​លីបង់​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​អស្ថិរភាព​ផ្ទៃក្នុង​។ ជា​ហេតុ​ធ្វើ​ឱ្យ​ធនាគារ​លីបង់​ជា​ច្រើន​ធ្វើ​ការ​ហាម​ឃាត់​មិន​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ ដក​ប្រាក់​ចេញ​ពី​គណនី​របស់​ពួកគេ​ ឬ​ធ្វើ​ការ​ផ្ទេរ​ចេញ​។

នៅ​​ការថ្លែង​​សុន្ទរកថា​មួយ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី ៤ លោក​អាសាដ​បាន​និយាយ​ថា​ការ​ប៉ាន់ស្មាន​បាន​លើក​ឡើង​ថា​មូលនិធិ​ដែល​ជាប់​គាំង​ គឺ​មាន​តម្លៃ​ចន្លោះ​ពី ៤០ ពាន់​លាន​ដុល្លារ​ទៅ ៦០ ពាន់​លាន​ដុល្លារ​។

លោក​បាន​និយាយ​ថា​៖ «តួលេខ​ទាំង​ពីរ​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដូច​យើង​ធ្លាក់​ចុះ​»​។

ក្រុមហ៊ុន​ស៊ីរី​ជា​ច្រើន បាន​បញ្ចៀស​ទណ្ឌកម្ម​លោក​ខាង​លិច​ ដោយ​ការ​ប្រើ​ប្រព័ន្ធ​ធនាគារ​ប្រទេស​លីបង់​ដើម្បី​ទូទាត់​ការ​ទិញ​ទំនិញ​ ដែល​នឹង​នាំ​ចូល​មក​ប្រទេស​ស៊ីរី​តាម​ផ្លូវគោក​។ អាជ្ញាធរ​ស៊ីរី​បន្ទោស​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ចំពោះ​ការ​លំបាក​យ៉ាង​ខ្លាំង ដែល​រួម​មាន​ទាំង​ការ​ឡើង​ថ្លៃ និង​ការ​លំបាក​របស់​ប្រជាជន​ក្នុង​ទិញ​ស្បៀង​អាហារ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner