គួរឲ្យរន្ធត់!! បុរសពីរនាក់ត្រូវរថយន្តToyota Prius បុកស្លាប់ភ្លាមៗក្បែរក្រសួងដែនដីថ្មី ខណ្ឌឬស្សីកែវ

 ភ្នំពេញ  ៖  មានរថយន្ត ម៉ាក Toyota Prius មួយគ្រឿងបានបុកម៉ូតូ SUZUKI Nek ដែលជិះដោយបុរសពីរនាក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង  ឯរថយន្តបង្កបានរេចង្កូតធ្លាក់ចូលក្នុងដីឡូត៍ ប្រហែល៥០ម៉ែត្រងការខូចខាតយ៉ាងដំណំ  ។ 
 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះ  បានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ  និងសមត្ថកិច្ចកាលពីវេលាម៉ោង៩  និង២០នាទីយប់  ថ្ងៃអាទិត្យ  ទី១៨  ខែកក្កដា  ឆ្នាំ ២០២១  ត្រង់ចំណុចខាងជេីង  ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់  តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ  ក្នុងសង្កាត់ស្វាយប៉ាក  ខណ្ឌឬស្សីកែវ  ។ 

 សពបុរសរងគ្រោះទាំង២នាក់ខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ។ 

  បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនកេីតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក  SUZUKI Nek ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប  ធ្វេីដំណេីរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ  ទិសដៅពីត្បូងទៅជេីង  ខណៈដល់ចំណុចកេីតហេតុក៏ត្រូវរថយន្តម៉ាក  Toyota Prius ពណ៌ប្រផេះ  ពាក់ស្លាកលេខភ្នំពេញ  2AQ-5612 ធ្វេីដំណេីរបញ្ច្រាស់គ្នា  ហេីយបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសទៅចញ្ចេីមផ្លូវរងការខូចខាតទាំងស្រុង  និងបណ្ដាលឲ្យបុរសពីរនាក់ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង  ។ ដោយឡែករថយន្តបង្កបានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ចំងាយប្រហែល៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ  តែមិនដឹងថាតៃកុងប្រុស  ឬស្រីនោះទេ  ដោយបានគេចខ្លួនបាត់ ភ្លាមៗ  ។ 

  ក្រោយកេីតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  និងបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់យករថយន្តបង្ក  និងម៉ូតូ  ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំដោះស្រាយតាមក្រោយ  ។ ចំណែកឯសពជនរងគ្រោះទាំងពីរ  ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា  បណ្ដោះអាសន្ន  ដេីម្បីទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner