វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី១១៤នាក់បានស្លាប់ដោយសារ Covid-19 គិតចាប់ពីថ្ងៃទី០១ ដល់១៧ ខែកក្កដា ដែលនេះជាតួលេខខ្ពស់បំផុត

ឥណ្ឌូនេស៊ី៖ ​សមាគម​វេជ្ជបណ្ឌិតឥណ្ឌូនេស៊ី (IDI) ​បានរាយការណ៍​ថា នៅ​ពាក់​កណ្តាល​ដើម​ខែ​កក្កដា​នេះ ករណី​ស្លាប់​វេជ្ជបណ្ឌិត​ដោយ​សារជំងឺកូវីដ១៩ ​​បាន​កើន​ឡើងយ៉ាង​ខ្លាំង​ ស្របពេលដែល​វីរុស​បម្លែងថ្មី Delta បាន​វាយ​ប្រហារ​ខ្លាំងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ។

​នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ មន្ត្រី​មក​ពី​សមាគម​វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី​ (IDI) បានបញ្ជាក់ថា វេជ្ជបណ្ឌិត​ចំនួន​១១៤​នាក់​បាន​ស្លាប់​​ គិតចាប់​​​ពី​ថ្ងៃ​ទី០​១ ដល់​​១៧ ខែ​កក្កដា ដែល​នេះ​ជា​ចំនួន​ខ្ពស់​បំផុតត្រូវ​បាន​រាយការណ៍​ក្នុង​រយៈ​ពេល​ដូច​គ្នាកាលពីពេល​មុន ហើយជាង​២០​%​នៃ​ចំនួន​វេជ្ជបណ្ឌិត​៥៤៥​នាក់​​​បាន​ស្លាប់​​ដោយ​សារជំងឺកូវីដ១៩​ចាប់​តាំង​ពី​វីរុសរាតត្បាតនេះ​កើត​​ឡើង ។

ការ​ស្លាប់​ក្រុម​វេជ្ជបណ្ឌិត​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​ច្រើន​​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភព​លោក បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​មាន​ចំនួន​រហូតដល់៩៥​% ក្នុងចំណោមបុគ្គលិក​សុខាភិបាល ។ ប្រការ​នេះ​បាន​ធ្វើអោយ​រដ្ឋាភិបាល​សម្រេចចិត្តប្រើ​ប្រាស់វ៉ាក់សាំង Moderna ដើម្បី​ចាក់​បន្ថែម​ទៅ​លើ​វ៉ាក់សាំងរបស់​ចិន​ Sinovac សម្រាប់​បុគ្គលិក​សុខាភិបាល ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner