អធិការបតីអាល្លឺម៉ង់មានការតក់ស្លុតចំពោះស្ថានការណ៍ជន់លិចនៅអ៊ឺរ៉ុប
អធិការបតីអាល្លឺម៉ង់រៀបរាប់ពីស្ថានការណ៍ជនលិចនៅប្រទេសអាល្លឺម៉ង់ថា ជាការបំផ្លាញហួសហេតុដែលបង្កឡើងដោយទឹកជំនន់។

កាលពីថ្ងៃអាទិត្យនេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានទៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ដោយជជែកជាមួយអ្នករស់រានពីឧប្បត្តិវហេតុទឹកជំនន់ និងបុគ្គលិកសង្គ្រោះបន្ទាន់មួយចំនួន។
តាមការស្រង់សម្តីរបស់សារព័ត៌មាន BBC លោកស្រី Merkel បាននិយាយថា៖ « យើងនៅក្បែរអ្នក ខ្ញុំពិតជាអាចនិយាយបានថា ភាសាអាឡឺម៉ង់មិនមានពាក្យណាដែកអាចពណ៌នាពីការបំផ្លិចបំផ្លាញនេះបានឡើយ»។
មេដឹកនាំអឺរ៉ុបបានស្តីបន្ទោសបម្រែបម្រួលអាកាសធាតុដែលបណ្តាលអោយមានទឹកជំនន់ដែលបានជះឥទ្ធិពលដល់ប្រទេសស្វីស លុចសំបួ និងហូឡង់ផងដែរ។
គួរបញ្ចាក់ផងដែរថា កាលពីសប្តាហ៍មុនភាគខាងលិចនៃតំបន់អ៊ឺរ៉ុបមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលអោយមានជាទឹកជំនន់។ មនុស្សយ៉ាងតិច ១៨៨ នាក់នៅប្រទេសអាល្លឺម៉ង់ និងបែលហ្ស៊ិកបានស្លាប់ដោយសារទឹកជំនន់នេះ។