បេីករថយន្ត DAEWOO ធុនធំបុកបង្គោលភ្លេីងបាក់មួយដេីមនៅមុខវត្តនិរោធ តែតៃកុងបេីកគេចមិនចង់ទទួលខុសត្រូវ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តDAEWOOធុនធំ ដឹកអាអុីច មួយគ្រឿង បានជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវជាតិលេខ១ បណ្ដាលឲ្យបាក់អស់១ដេីម រួចបេីកបន្តទៅមុខទៀតតែត្រូវសមត្ថកិច្ចឃាត់ជាប់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចមុខវត្តនិរោធរង្សី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-5225 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងកោះនររា ទិសដៅពីជេីងមកត្បូង ខណៈមកដល់ចំណុចកេីតហេតុផ្លូវជាតិលេខ១ ក៏បត់ស្ដាំបំណងឡេីងទៅភ្នំពេញ តែមិនប្រយ័ត្នក៏បុកបង្គោលភ្លេីងកណ្ដាលទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១ដេីម និងផ្លាកប៉ាណូមួយផ្ទាំង ។ ភ្លាមនោះរថយន្តបង្កមិនឈប់នៅកន្លែងកេីតហេតុទទួលខុសត្រូវនោះទេ ដោយបានបេីករថយន្តទៅមុខប្រហែល២០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ជាប់ទាំងតៃកុង និងរថយន្តបង្ក ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ រួចទាក់ទងទៅមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ចូន ឲ្យចុះមកដោះស្រាយជាមួយភាគីរថយន្តបង្ក ដេីម្បីបញ្ចប់រឿង ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner