ប៉ុន្មានថ្ងៃមុនការប្រកួតកីឡាអូឡាំពិក គេបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៥៥ករណី លើកីឡាករ មន្ត្រី និងម្ចាស់កិច្ចសន្យានានាដែលទាក់ទិននឹងព្រឹត្តិការណ៍កីឡានេះ

អត្ថបទដោយ៖
AMS OneMinute

ប៉ុន្មានថ្ងៃមុនការប្រកួតកីឡាអូឡាំពិក គេបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៥៥ករណី លើកីឡាករ មន្ត្រី និងម្ចាស់កិច្ចសន្យានានាដែលទាក់ទិននឹងព្រឹត្តិការណ៍កីឡានេះ។ នេះបើតាម CNN ថ្ងៃទី១៩ កក្កដានេះ។

ប្រជាជនជប៉ុន ក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន បានសម្តែងការព្រួយបារម្ភចំពោះដំណើរការនៃព្រឹត្តិការណ៍កីឡា ដែលមានការចូលរួមពីសំណាក់ក្រុមអត្តពលិកពីជាង ២០០ប្រទេស ខណៈដែលប្រទេសជប៉ុនកំពុងព្យាយាមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។

ប្រភព៖ CNN

ads banner