ផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ រដ្ឋបាលខេត្តស្វាយរៀង សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន

អត្ថបទដោយ៖
ហេង វណ្ណា

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ចេញសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅទីប្រជុំជនផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ ដែលមានទីតាំងនៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ក្រោយពាក់ព័ន្ធជំងឺកូវីដ១៩។

រដ្ឋបាលខេត្តស្វាយរៀង កំណត់ថា ទីតាំងខាងលើនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់វត្ថុវិភាគសំណាកដល់មន្ដ្រីសុខាភិបាលទៅវិភាគរក មេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្ត ក្នុងការផ្ដល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner