ថៃចុះកុងត្រាទិញ វ៉ាក់សាំងអាមេរិក Pfizer ២០លានដូស
ប្រទេសថៃបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Pfizer ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២០លានដូស នេះបើតាមការចេញផ្សាយរបស់ The Nation នារសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។
អគ្គនាយក DDC របស់ថៃ និង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃ ស្ថិតក្នុងខេត្ត Nonthaburi ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul ចូលរួមដែរ។
តាមរយៈកិច្ចព្រមព្រៀងនេះ វ៉ាក់សាំង Pfizer-BioNTech ដែលត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនានោះ នឹងត្រូវផ្តល់វ៉ាក់សាំងដំណាក់កាលដំបូង អំឡុងត្រីមាសទី ៤ នៃឆ្នាំ២០២១។