ហាង ហ្វឹសថាម មានអ្នកឆ្លងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អ្នកដែលធ្លាប់បានទៅ ហាង ហ្វឹសថាម ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង ហ្វឹសថាម មានទីតាំង ស្ថិតនៅផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ មានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅ ហាង ហ្វឹសថាម នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១២ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner