អង់គ្លេសគាំទ្រឥស្សរជនប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡាក្នុងរឿងដេញថ្លៃមាសតម្លៃជិត១ពាន់លានដុល្លារ

មេធាវី​តំណាង​ឱ្យ​រដ្ឋមន្រ្តីក្រសួងការបរទេសលោក​ Dominic Raab បានប្រាប់តុលាការកំពូលថា រដ្ឋា​ភិ​បាល​​​​​ចក្រ​ភព​អង់គ្លេស គាំទ្រ​និង​ទទួល​ស្គាល់​មេដឹកនាំប្រឆាំងរដ្ឋាភិបាល​វេណេ​ស៊ុយ​​អេឡាគឺ​លោក​ Juan Guaido ក្នុ​ងករណី​ដេញ​ថ្លៃ​មាស​តម្លៃ​ជិត​ ១ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាលអង់គ្លេស បានព្យាយាមដកហូតការដេញថ្លៃរបស់ធនាគារកណ្តាលវេណេស៊ុយអេឡា​ (BCV)   ដែលគាំទ្រដោយដោយ​លោក​ Nicolas Maduro កាលពី​ថ្ងៃ ច័ន្ទ ក្នុងករណី​ដេញ​ថ្លៃ​​​ផ្ទេរ​មាស​មាន​តម្លៃ​ជិត ១ ពាន់លាន​ដុល្លារ​ ដែលផ្ទុកនៅក្នុងធនាគារ​ទីក្រុងឡុងដ៍​ មក​ប្រទេស​ខ្លួន​វិញ​។

ក្រុមប្រឹក្សាទាំងពីរ ដែល​​ត្រូវបានតែងតាំងដោយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Madu និងលោក Juan Guaido ក៏មានជម្លោះ​ពាក់ព័ន្ធនឹងករណី​មួយ​ទៀត​ ទាក់​ទិន​ទឹកប្រាក់ប្រមាណ​ ១២០ លានដុល្លារអាមេរិក ដែល​ធនាគារ Deutsche Bank ឱ្យ​ធនាគារ​កណ្ដាល​ខ្ជី​ផងដែរ​។

មេធាវីតំណាងឱ្យក្រុមប្រឹក្សាភិបាលលោក​ Guaido បានចាត់វិធានការស្របច្បាប់កាលពីឆ្នាំមុន ដើម្បីផ្ទេរ​មាស​​ ដែល​ប្រទេស​នេះ​​តំកល់ទុក​ ដើម្បីយក​ទៅ​លក់​ហើយ​​ដោះស្រា​យវិបត្ដិមេរោ​គឆ្លងនៅ​ប្រទេសនេះ។ ប៉ុន្តែ ធនាគារអង់គ្លេស បាននិយាយថា ខ្លួន​ត្រូ​វ​ឈរ​កណ្តាលដៃគូ​ប្រជែង​ទាំង​ពីរ ដែល​គ្រោង​នឹង​ផ្ទេរ​មាស​នេះ​ ដោយ​សារ​ករណី​​ជំពាក់​ប្រាក់​ធនាគារ Deutsche Bank នៅ​មិន​ទាន់​ដោះស្រាយ​រួច ពោល​គឺ​ត្រូវ​ចាំ​លទ្ធផល​ពី​ករណីនេះសិន​។

ទោះស្ថិត​នៅ​ក្នុង​ស្ថានភាព​តស៊ូផ្នែកច្បាប់​ដ៏​តឹងរឹងយ៉ាងណាក្ដី រដ្ឋាភិបាលចក្រភពអង់គ្លេស​ បាន​ទទួល​ស្គាល់​លោក Guaido ជាប្រធានាធីបតីប្រទេស​​វេណេហ្ស៊ុយអេឡា​។ កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លង​ទៅ ​លេខាធិការការបរទេស​លោក Jeremy Hunt បាននិយាយថា រដ្ឋាភិបាលអង់គ្លេស​ បាន​ទទួល​ស្គាល់​លោក​ Juan Guaido ជាប្រធានាធិបតីបណ្តោះអាសន្នក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា​ រហូត​ទាល់​តែមា​នកា​របោះឆ្នោតប្រធានាធិបតី ដែ​ល​អាចទុកចិត្តបាន។

ជំហររបស់រដ្ឋាភិបាល នៅតែត្រូវបង្ហាញ​ម្ដង​ទៀត​ក្នុង​លិខិត​ពី​មន្រ្តីជាន់ខ្ពស់នៃ​ការិយាល័យការបរទេស សហគមន៍ និងអភិវឌ្ឍន៍ (FCDO)​ ទៅកាន់ចៅក្រមតុលាការជាន់ខ្ពស់ក្នុង​ករណីរឿង​ក្ដី​ធនាគារ Deutsche Bank នៅខែ មីនា ឆ្នាំ ២០២០ ។

កាលពីខែ កក្កដា ឆ្នាំមុន តុ​លាការជាន់ខ្ពស់ ក៏​បា​នរកឃើញថាសេចក្តីថ្លែងការណ៍ដដែល​នេះ មាន​ន័យ​ថា​រដ្ឋាភិបាលអង់គ្លេស​ «​បានទទួលស្គាល់ជាផ្លូវការ» ថា លោក​ Guaido ជាប្រធានាធិបតី​បណ្តោះអាសន្ន​នៃ​ប្រទេស​វេណេហ្ស៊ុយអេ​ឡា​ ហេតុ​ដូច្នេះហើយ​ លោកមានសិទ្ធិក្នុង​ការ​ផ្ទេរ​មាសនេះ។

ប៉ុន្តែ​នៅក្នុងខែ តុលា កន្លងទៅ សាលាឧទ្ធរណ៍បាននិយាយថា សេចក្តីថ្លែងការណ៍ដដែលនេះគឺ​ មិន​ច្បាស់​ ដែលជា​កា​រ​បើក​លទ្ធភាពឱ្យ​​រដ្ឋាភិបាល​ទទួល​ស្គាល់​លោក Maduro ជា​ប្រធានាធិបតី​នៃ​ប្រទេស​វេណេហ្ស៊ុយអេ​ឡា​​។ មេធាវីតំណាងក្រុមប្រឹក្សាភិបាល លោក Guaido ក៏កំពុង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹ​ង​សេចក្តី​សម្រេចនោះ​នៅក្នុងសវនាការកំពូ​លរយៈពេលបួនថ្ងៃនៅទីក្រុងឡុងដ៍​។

ដោយឡែកកាលពីថ្ងៃ​ច័ន្ទ​នេះ មេធា​វីតំណាងលោក Raab បានប្រាប់តុលាការ​កំពូល​ថា​ លិខិត​ ​ការិយាល័យ​ FCDO ដែល​ផ្ញើរទៅឱ្យ​តុលាការគឺជា ការទទួលស្គាល់យ៉ាងច្បាស់​ និងមិនមានមន្ទីល ថា លោក​ Guido ជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា។

លោក James Eadie នៃការិយាល័យ FCDO បាននិយាយនៅក្នុង​សេចក្តី​សន្និដ្ឋាន​ជា​លាយលក្ខណ៍​អក្សរថា៖ «លិខិត​នេះ បាន​បញ្ជាក់​ច្បាស់​ណាស់​ថា អ្នកណា​ជា​ប្រធានាធិបតី​ និង​ណា​ជា​ប្រធានាធិបតី​​ទទួលស្គាល់»។

លោកបានបន្ថែមថា៖ «រដ្ឋលេខាធិការក្រសួងការបរទេស បាន​បញ្ជាក់​ថា​ ចក្រភពអង់គ្លេស​បាន​ទទួល​ស្គាល់​លោក​ Guaido ជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេស​នេះ កាល​ពី​ថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០១៩ និងបន្តទទួលស្គាល់លោក​តែ​ក្នុងឋានៈ​នេះ​ប៉ុណ្ណោះ​។ ចាប់ពីថ្ងៃ ខែ ដដែលនោះមក អង់គ្លេស​លែង​ទទួល​ស្គាល់​​លោក Maduro ជាប្រមុខរដ្ឋវេណេស៊ុយអេឡា​មិនថា​លើ​ផ្លូវ​ច្បាប់​ ឬ​ មិន​ផ្លូវ​ច្បាប់​ទេ​»​។

លោក Timothy Otty តំណាងឱ្យក្រុមប្រឹក្សាភិបាល​លោក Guaido បាននិយាយថា អន្តរាគមន៍​របស់​រដ្ឋាភិបាល​មានន័យថា បញ្ហានៃចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ជាប្រធានាធិបតីនៃ​ប្រទេស​វេណេហ្ស៊ុយ​អេឡា ត្រូវ​តែត្រូវបានសម្រេចចិត្តថាដើម្បី​ជាប្រយោជន៍​យើងនោះទេ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner