ក្រុមការងារអ្នកម្តាយមនុស្សធម៌ ដឹកនាំដោយលោកជំទាវ ហុង ផាន្នី ងួន រតនៈ និងជាតំណាងលោកជំទាវ ញ៉ែមសាខន-សខេង បាននាំយកទៀនព្រះវស្សារួមនិងទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៣
ទៀនព្រះវស្សាចំនួន០១គូ, អង្ករ ១០០គក្រ. មី១ កេសធំ, ត្រីខ ០១កេសធំ, ទឹកក្រូច ៣កេស,ទឹកសុទ្ធ៣កេស, ទឹកដោះគោខាប់ចំនួន១០កំប៉ុងនិងទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគចាំបាច់មួយចំនួនទៀតដូចជា៖ទឹកត្រី ទឹកស៊ីអ៊ីវ,អំបិល, ស្ករស, សៀង, ប៊ីចេងនិងប្រេងឆា ព្រមទាំងសាដក់និងបច្ច័យចំនួន៣០០ដុល្លារ ក្នុងមួយវត្តៗដូចៗគ្នា ត្រូវបានលោកជំទាវ ហុង ផាន្នី-ងួនរតនៈ និងជាតំណាងលោកជំទាវ ញែមសាខន – សខេង ប្រធានក្រុមការងារអ្នកម្តាយមនុស្សធម៌ ព្រមទាំងសហការីអមដំណើរជាច្រើនរូបទៀត បាននាំយកបច្ច័យ និងទេយ្យទានទេយ្យវត្ថុ ខាងលើនេះ ដើម្បីយកទៅវេរប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣តាមបណ្តាស្រុកចំនួន០៣ផងដែរ។ក្នុងនោះមានវត្តព្រៃស្វាយ ក្នុងឃុំគារ ស្រុកមោងឫស្សី។ វត្តថ្លុងជ្រៃ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។និង វត្តធិបតី ឃុំធិបតីស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។ហើយត្រូវបានវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តទាំង ៣ខាងលើ នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១នេះ។
តាមការគូសបញ្ជាក់ ពីក្រុមការងារអ្នកម្តាយមនុស្សធម៌ បានឲ្យដឹងបន្ថែមទៀតថា៖ បើតាមការគ្រោងទុក ទេយ្យទាន-ទេយ្យវត្ថុនិងគ្រឿងឧបភោគ-បរិភោគមួយចំនួន ព្រមទាំងស្លាដកនិងបច្ច័យផងនោះ ក្រុមការអ្នកម្តាយមនុស្សធម៌ ដែលដឹកនាំដោយលោកជំទាវ ហុង ផាន្នី-ងួន រតនៈនិងយកទៅវេរប្រគេនដល់វត្តចំនួន៣ដែលស្ថិតនៅក្នុងស្រុកចំនួន៣ផងដែរដូចជា៖ស្រុករតនមណ្ឌល, សំឡូតនិង ស្រុកបាណន់៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )