ទូកប្រជាជនដឹកឥវ៉ាន់មួយគ្រឿងបានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១ មានទូកដឹកទំនិញមួយគ្រឿងបានផ្ទុះឆេះបន្ទាប់ពីបានចេញដំណើរពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ។ ទូកនិងទំនិញត្រូវឆេះខូចអស់ស្ទើរទាំងស្រុងដោយមិនមានឧបករណ៍ពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់។គេបានចេញទៅសង្គ្រោះមនុស្សភ្លាមៗបន្ទាប់ពីបានឃើញហេតុការណ៍ផ្ទុះឆេះនេះប៉ុន្តែជាអកុសលមានស្ត្រីម្នាក់បានស្លាប់។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថាទូកប្រជាពលរដ្ឋនៅភូមិដើមថ្កូវសង្កត់កោះរ៉ុងរកស៊ីដឹកឥវ៉ាន់និងមានអ្នកដំណើរខ្លះផង ដែលតែងតែដឹកទំនិញទៅ/មក ពីក្រុងព្រះសីហនុឆ្ពោះទៅកោះរ៉ុង។

កាលពីព្រឹកមិញទូកនេះបានធ្វើដំណើរចាកចេញពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ បន្តិចក្រោយមកស្រាប់តែផ្ទុះឆេះ ហើយមនុស្សនៅលើទូកនេះមានក្មេងតូចផង បានលោតចេញពីទូក ក្រោយមកត្រូវបានកម្លាំងបញ្ចេញអូរបរល្បឿនលឿនទៅជួយសង្គ្រោះភ្លាមៗប៉ុន្តែមានស្ត្រីម្នាក់ត្រូវបានស្លាប់។ ទោះយ៉ាងណាគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ដែលបណ្ដាលឲ្យមានករណីផ្ទុះឆេះទូកនេះនៅឡើយទេ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner