ទូកប្រជាជនដឹកឥវ៉ាន់មួយគ្រឿងបានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ ។

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានទូកដឹកទំនិញមួយគ្រឿងបានផ្ទុះឆេះបន្ទាប់ពីបានចេញដំណើរ​ពីក្រុងកោះរ៉ុងឆ្ពោះ ទៅក្រុងព្រះសីហនុ។ ទូកនិងទំនិញត្រូវឆេះខូចអស់ស្ទើរទាំងស្រុងដោយមិនមានឧបករណ៍ពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់។គេបានចេញទៅសង្គ្រោះមនុស្សភ្លាមៗបន្ទាប់ពីបានឃើញហេតុការណ៍ផ្ទុះឆេះនេះប៉ុន្តែជាអកុសលមានស្ត្រីម្នាក់បានស្លាប់។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថាទូកប្រជាពលរដ្ឋនៅភូមិដើមថ្កូវសង្កត់កោះរ៉ុងរកស៊ីដឹកឥវ៉ាន់និងមានអ្នកដំណើរខ្លះផង ដែលតែងតែដឹកទំនិញទៅ/មក ពីក្រុងព្រះសីហនុឆ្ពោះទៅកោះរ៉ុង។

កាលពីព្រឹកមិញទូកនេះបានធ្វើដំណើរចាកចេញពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ បន្តិចក្រោយមកស្រាប់តែផ្ទុះឆេះ ហើយមនុស្សនៅលើទូកនេះមានក្មេងតូចផង បានលោតចេញពីទូក ក្រោយមកត្រូវបានកម្លាំងបញ្ចេញអូរបរល្បឿនលឿន ទៅជួយសង្គ្រោះភ្លាមៗប៉ុន្តែមានស្ត្រីម្នាក់ត្រូវបានស្លាប់។ ទោះយ៉ាងណាគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ ដែលបណ្ដាលឲ្យមានករណីផ្ទុះឆេះទូកនេះនៅឡើយទេ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner