អភិបាលខេត្តបាត់ដំបង យកទីតាំងវិទ្យាល័យជ្រៃក្នុងឃុំជ្រៃ ស្រុកថ្មគោល ធ្វើជាមណ្ឌលចត្តាឡីស័កបន្តមួយសប្តាហ៍បន្ថែមទៀត បន្ទាប់ពីរយៈពេល១៤ថ្ងៃនៅតាមមណ្ឌលនានាក្នុងស្រុកជាប់ព្រំដែន

អត្ថបទដោយ៖
Kien Sereyvuth

    ដើម្បីជាវិធានការម៉ឺងម៉ាត់មធ្យ័ត ក្នុងការរឹតបន្តឹងបញ្ចៀសពីការឆ្លងនិងការចម្លងនូវមេរោគកូវីដ19 បម្លែងថ្មី(Covid-19 DELTA)ចូលក្នុងសហគមន៍តាមបណ្តាមូលដ្ឋានភូមិឃុំស្រុក ក្នុងខេត្តរបស់ខ្លួនឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកំណត់យកទីតាំងនៃវិទ្យាល័យជ្រៃ ស្ថិតក្នុងនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កទី១ បន្តពីមណ្ឌលចត្តាឡីស័កនានា នៅតាមស្រុកជាប់ព្រំដែន បន្ថែមចំនួន ០៧ថ្ងៃជាបន្តទៀត ក្រោយពីបញ្ចប់ រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កទី១ រួចហើយក្តី គឺ៖អាជ្ញាធរទទួលខុសត្រូវនៅតាមមណ្ឌលចត្តាឡីស័កទី១ ត្រូវបញ្ជូនមកកាន់ទីតាំងមណ្ឌលចត្តាឡីស័កថ្មី នៅទីនេះ ដើម្បីបន្តតាមដាននូវមេរោគបម្លែងខ្លួនថ្មី ប្រភេទ (DELTA)រយៈពេលមួយសប្តាហ៍បន្ថែមទៀត។ និងក្រោយពីការធ្វើតេស្តបញ្ជាក់”អវិជ្ជមាន”ក្នុងរយៈពេលលើសពី០៧ថ្ងៃ អាជ្ញាធរទទួលខុសត្រូវ និងក្រុមគ្រូពេទ្យក្នុងមណ្ឌលនេះ និងអនុញ្ញាតិឲ្យចាកចេញពីមណ្ឌលភ្លាមនិងក្រោយពីការប្រកាសលទ្ធផលតេស្តថា៖” អវិជ្ជមាន ” នោះ។

      នេះគឺជាការគូសបញ្ជាក់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២១នេះ ក្នុងឱកាសដែល ឯកឧត្តមបានដឹកនាំក្រុមការងារថ្នាក់ខេត្តនិងវត្តមានចូលរួមពីអាជ្ញាធរស្រុកថ្មគោល ដឹកនាំដោយលោក ជា សម្បត្តិ អភិបាលស្រុក រួមនិងមន្ត្រីពាក់ព័ន្ធសំខាន់ៗក្នយងមូលដ្ឋានរបស់ខ្លួន ជាពិសេសលោកនាយកវិទ្យាល័យនៅទីនោះផងដែរ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា៖ ទីតាំងដែលរៀបចំនេះ គឺជាមណ្ឌលចត្តាឡីស័កបន្ថែមនិងបន្តពីរយៈពេល១៤ថ្ងៃ។ និងក្រោយពីបញ្ចប់នៅតាមមណ្ឌលនានា នៅតាមស្រុកជាប់ព្រំដែនរួច ត្រូវបន្តបញ្ជូននាំយកមកកាន់ទីនេះដើម្បីតាមដានមេរោគកូវីដ បម្លែងថ្មីDeltaក្នុងរយៈពេល១សប្តាហ៍បន្ថែមទៀត។ នៅមុនពេលអនុញ្ញាតិ ឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ និងក្រោយពីត្រួតពិនិត្យធ្វើតេស្តរួចឃើញថាលទ្ធផល”អវិជ្ជមាន”។

        ឯកឧត្តម អភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ការធ្វើដោយប្រុងប្រយ័ត្នបែបនេះគឺក្នុងគោលបំណងដើម្បីជាវិធានការក្នុងការទប់ស្កាត់ពីលំហូរជម្ងឺឆ្លងកូវីដ-19 ប្រភេទថ្មី DELTA មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍បាន។ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖ មេរោគបម្លែងខ្លួនថ្មី ប្រភេទDELTA នេះកាចសាហាវ និងឆ្លងរហ័ស ហើយរោគសញ្ញាវិជ្ជមាននូវមេរោគនេះលើអ្នកជម្ងឺ គឺក្នុងអំឡុងចន្លោះ រយៈពេលសប្តាហ៍ទី៣ ទើបចេញរោគសញ្ញា។

       គួររម្លឺកដែរថា៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖គិតចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកល ពីជំងឺឆ្លងកូវីដ-19 រហូតមកដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ ស្ថានភាពនៃការឆ្លង និង ចម្លងពីជម្ងឺកូវីដ-19 នៅក្នុងខេត្តបាត់ដំបង មានករណីអ្នកឆ្លងជំងឺកូវីដ

-19សរុបចំនួន ២.១៥៨នាក់ បានព្យាបាលឲ្យជាសះស្បើយចំនួន ១.២០៣នាក់។ ក្នុងនោះ ស្លាប់សរុបចំនួន២៣ករណី(ជនបរទេស០១ករណី)និងកំពុងសំរាកព្យាបាល ៩៣២នាក់។

       ដោយឡែកស្ថានភាពកូវីដ-19 ថ្ងៃទី២១ ខែកក្កដានេះ រដ្ឋបាលខេត្ត បានរកឃើញវិជ្ជមានថ្មី ចំនួន៦៨នាក់(សហគមន៍)ជាសះស្បើយចំនួន៧៣នាក់។ស្លាប់ថ្មី០១ករណី(សរុប២៣ករណី)និងកំពុងបន្តការព្យាបាល សរុបចំនួន ៩៣២នាក់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner